ស្ដាយ​ណាស់!​ ម៉ឺន​ សុភា​ ចាញ់​ Dieselek​ ជា​លើក​ទី២​ មិញ​នេះ​នៅ​ Super Champ

  • 2019-08-18 14:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ ម៉ឺន​ សុភា​ មិន​អាច​សងសឹក​ម្ចាស់​ថៃ​ Dieselek​ បាន​ទេ​មិញ​នេះ​នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ Super Champ។​

ម៉ឺន សុភា (ស្ដាំ)

ម៉ឺន​ សុភា​ ព្យាយាម​វ៉ៃ​ទៅ​លើ​កីឡាករ​ម្ចាស់​ថៃ​ណាស់​ដែរ​ ប៉ុន្តែ​ការ​វ៉ៃ​នោះ​មិន​សូវ​បាន​ផល​នោះ​ឡើយ​ ពោល​ត្រូវ​ Dieselek​ ការពារ​បាន​ល្អ​ និង​សងសឹក​វិញ​ពេញ​ហើយ​ធ្ងន់​ៗទៀតផង។​ ទឹកទី១កីឡាករថៃ Dieselek​ ហាក់មិនសូវវ៉ៃនោះឡើយ ដូចជាស្ទាប់ស្ទង់ និង​បណ្ដោយឲ្យ ម៉ឺន សុភា វ៉ៃសិន ប៉ុន្តែចូលដល់ទឹកទី២​​ ម្ចាស់មេដាយមាសស៊ីហ្គេម ខាង​លើប្រើកណ្ដាប់ដៃច្បាស់ៗ និងធ្ងន់វ៉ៃសម្រុករហូតអ្នកលេងគុនខ្មែរត្រូវអាជ្ញាកណ្ដាលរាប់ ហើយសម្រេចបញ្ចប់ការប្រកួតត្រឹមនេះតែ​ម្ដង។ ​

ម៉ឺន សុភា (ស្ដាំ)

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ឺន​ សុភា​ ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ Dieselek​ ម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០១៧​ ដោយ​ទទួល​បាន​មេដាយ​ប្រាក់​ នៃ​ព្រឹក្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី២៩។​ ប៉ុន្តែ​ជំនួប​សងសឹក​ជា​លើក​ទី២​នេះ​ ម៉ឺន​ សុភា​ របស់​កម្ពុជានៅតែមិនអាចសងសឹកបាន៕

អត្ថបទ៖ នួន ស៊ីណា​