ប្រព័ន្ធ 5G ធ្វើឲ្យប្រជាជនចិនប្ដូរទូរសព្ទចាស់យកថ្មី ព្រោះចង់សាក
- 2019-08-19 02:45:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធ 5G ធ្វើឲ្យប្រជាជនចិនប្ដូរទូរសព្ទចាស់យកថ្មី ព្រោះចង់សាក
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ថ្មីបានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធំជាងគេនៅចិន ទទួលបានការកុម្ម៉ង់ទិញទូរសព្ទ 5G លើស ១ លានគ្រឿង។
ទូរសព្ទដំបូងរបស់ Huawei ដែលមាន 5G គឺ Mate 20 X ដែលមានតម្លៃក្នុងមួយគ្រឿង ៨៨១ ដុល្លារ(ប្រមាណជា ៦១៩៩ យ័ន្ត) កំពុងបើកឲ្យកុម្ម៉ង់ទិញនៅទីក្រុង Guangzhou។
”ខ្ញុំប្ដូរយកទូរសព្ទថ្មី ព្រោះខ្ញុំចង់សាកបទពិសោធន៍ប្រើប្រព័ន្ធ 5G តើលឿនយ៉ាងម៉េចទៅ?” សម្តីអតិថិជនម្នាក់ដែលផ្ដល់បទសម្ភាសន៍ជាមួយ asia.nikkei។
ទោះជាយ៉ាងនេះក្ដី បង្គោលអង់តែន 5G របស់ Huawei មិនទាន់តម្លើងពេញលេញនៅពេញក្រុងនៅឡើយទេ អ្នកអាចតេស្តបានតែនៅក្នុងហាងប៉ុណ្ណោះ។ ក្រុមហ៊ុន Huawei នឹងពន្លឿនសេវាកម្មនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាននៅពេលខាងមុខឆាប់ៗនេះ៕