​​Hacker វាយ​ប្រហារ​រដ្ឋាភិបាល​វៀតណាម​ ​​ ជាង​មួយ​ពាន់​ Website

  • 2014-09-24 19:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាគម​​សុវត្ថិភាព​ព័ត៌មាន​វៀតណាម (VNISA) ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ពីរ​សប្ដាហ៍​​ដំបូង ​នៃ​ខែ​កញ្ញា នេះ មាន​គេហទំព័រ​វៀតណាម ច្រើន​​ជាង ១ពាន់​ស្ថាប័ន​រង​ការ​វាយប្រហារ​ដោយ​ក្រុម​Hacker ដោយ​ក្នុង​នោះ​មាន​មួយ​ចំនួន​ជា​របស់​រដ្ឋ។

 

អាន៖ ក្រុមហ៊ុន​ផ្គត់​ផ្គង់​​សម្ភារៈ​យោធា​អាមេរិក​​​រងការ​វាយ​ប្រហារ​​​ពី​ ​Hacker ចិន​

 

 

លោក​ Tran Quang Chien ប្រធាន​សមាគម​ NVISA ឲ្យ​ដឹង​ថា មាន​គេហទំព័រ​របស់​រដ្ឋ (.gov.vn) ចំនួន ៣០​ ​និង ស្ថាប័ន​អប់រំ ​(.edu.vn)  រង​ការ​ប៉ះពាល់​ក្នុង​ចំណោម គេហទំព័រ​រងគ្រោះ​​សរុប ១.០៩៣។ សមាគម​មាន​សមត្ថកិច្ច​លើ​ការ​វាយប្រហារ​ដ៏​ច្រើន​លើសលប់​ដែល​មិន​ធ្លាប់​មាន អំឡុង​ ពីរ​សប្ដាហ៍​បែប​នេះ បាន​បង្ហាញ​ពី​តម្រុយ​ថា Hacker ទាំង​នោះ​ភាគ​ច្រើន​មក​ពី ប្រទេស​ចិន ​ឥណ្ឌូណេស៊ី ​ស៊ីរី​ និង​ទួរគី។ បើ​ទោះ​ជា​កំណត់​អត្តសញ្ញាណ​បែប​នេះ​ក្ដី ​ក៏​មន្ត្រី​រូប​នេះ មិន​បាន​លាត​ត្រដាង​ពី​ទំហំ​ខូចខាត (ទិន្នន័យ)  ពី​ការ​ឈ្លាន​ពាន​របស់​Hacker ទាំង​នោះ​ដែរ៊។

 

ថ្នាក់​ដឹកនាំ​ដដែល​បញ្ចេញ​តួលេខ​ទៀត​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៤​មក ​គេហទំព័រ​ដែល​ទទួល​រង​ការ​វាយប្រហារ​មាន​រហូត​ដល់​ទៅ ៤.៧៦៧។

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ vietnamnet