ក្រុមហ៊ុន​ផ្គត់​ផ្គង់​​សម្ភារៈ​យោធា​អាមេរិក​​​រងការ​វាយ​ប្រហារ​​​ពី​ ​Hacker ចិន​

  • 2014-09-20 15:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ម៉ៅ​ការ​​ផ្គត់​ផ្គត់​សម្ភារៈ​យោធា​ធំ​ៗ​របស់​អាមេរិក​​ត្រូវ​បាន​​ក្រុម​​ Hacker ចិន​​វាយប្រហារ​ចំនួន​ជាង​២០​ដង​តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

 

ព្រឹទ្ធសភា​អាមេរិក​បាន​ប្រកាស​ថា​ក្នុង​រយៈ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ក្រុមហ៊ុន​​​ផ្គត់​ផ្គង់​សម្ភារៈ​​អាមេរិក​ជា​ច្រើន​​​បាន​រង​ការ​​វាយ​ប្រហារ​​​ពី​សំណាក់​​​ក្រុម​Hacker ដែល​​​អាមេរិក​បញ្ជាក់​ថា ​ធ្វើការ​ឲ្យ​​​​រដ្ឋាភិបាល​ចិន​​។ ការ​វាយ​ប្រហារ​ទាំង​នោះ​មាន​ដូចជា​ការ​វាយ​ប្រហារ​កុំព្យូទ័រ​គ្រប់​គ្រង​ទិន្នន័យ​លើ​កប៉ាល់ ​​និង​យន្តហោះ​ដឹក​សម្ភារៈ​សម្រាប់​កង​ទ័ព​។ ​​

 

ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​ Hacker នេះ​​បាន​បញ្ចប់​តាំង​ពី​ខែ​មិនា​មក​ម្ល៉េះ ​​តែ​ទើប​តែ​បាន​ប្រកាស​ពី​មុខ​សញ្ញា​ និង​អត្តសញ្ញាណ​ពួក ​Hacker (ថា​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​ចិន) ជា​សាធារណៈ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ​​

ក្នុង​រយៈ​ពេល​១២ខែ ​ពី​ឆ្នាំ​ ២០១២​ មក​ ​រដ្ឋាភិបាល​អាមេរិក​បាន​រក​ឃើញ​ភស្តុតាង​ចំនួន​៥០​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​យោធា​​ ហើយ​ក្នុង​នោះ​មាន​ការ​វាយ​ប្រហារ​ធំ​ៗ​គួរ​ឲ្យ​កត់​សម្គាល់​​ចំនួន​២០ដែល​មាន​ទិស​ដៅ​ចំ​ៗ​ទៅ​រក​រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​សព្វាវុធ​មួយ​នេះ។

ចុច​អាន៖ ការ​វាយ​ប្រហារ​តាម​អនឡាញ​ធំ​ៗ​ទាំង​បី​លើ​លោក

 

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មួយ​រូប​ឈ្មោះ Carl Levin​បាន​ឲ្យ​ដឹង​ថា​ក្រុមHacker បាន​វាយ​លុក​ទៅ​លើ​បណ្ដាញ​ការពារ​ពិសេស​របស់​ក្រុម​ហ៊ុន​ទាំង​នោះ ​​​​ដែល​នោះ​អាច​ជា​ស្នាដៃ​របស់​ Hacker ​​​ជំនាញ​របស់​ចិន។ ​​

ទោះ​ជា​យ៉ាង​ណា ​រដ្ឋាភិបាល​ចិន​​ជំទាស់​ដាច់​ខាត​ទៅ​លើ​ការ​ចោទប្រកាន់​​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​ពី​សំណាក់​​រដ្ឋាភិបាល​អាមេរិក។

 

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​អាមេរិក​ក៏​​ធ្លាប់​បាន​ចោទ​ប្រកាន់​យោធា​ចិន​ចំនួន ៥នាក់​ថា​បាន​វាយ​ប្រហារ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​របស់​ក្រុមហ៊ុន ​និង​មន្ទីរ​ពេទ្យ​ធំ​ៗ​នៅ​អាមេរិក តែ​រដ្ឋាភិបាល​ចិន​ក៏​ជំទាស់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដូច​គ្នា៕​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ bbc

 

អត្ថបទពេញនិយម