ការ​វាយ​ប្រហារ​តាម​អនឡាញ​ធំ​ៗ​ទាំង​បី​លើ​លោក

  • 2014-09-17 00:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វាយ​ប្រហារ​តាម​អនឡាញ​ ឬ​ភាសា​អង់គ្លេស​គេ​ហៅ​ថា​ Online Scam ​បាន​កើត​ឡើង​ទៅ​លើ​មន្ទីរពេទ្យ​ ធនាគារ​ E-mail ​និង​ការ​បន្លំ​លួច​យក​លុយ​តាម​រូបភាព​ផ្សេង​ៗ​នៅ​ទូទាំង​ពិភព​លោក​ស្ទើរ​រាប់​ភ្លេច​ទៅ​ហើយ។ នៅ​ក្នុង​ចំណោម​ការ​បែក​ធ្លាយ​ ឬ​ការ ​​Hack​ ទាំង​អស់​នោះ ​មាន​៣​ករណី​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត​ដូច​ខាង​ក្រោម៖

 

១. ​កាល​ពី​ខែ​សីហា​ មាន​ករណី​វាយ​ប្រហារ​តាម​អនឡាញ​មួយ​បាន​កើត​ឡើង​ដោយ​សា​ស្នា​ដៃ​របស់​អង្គការ​ឧក្រិដ្ឋកម្ម​រុស្ស៊ី ​ដែល​បាន​លួច​យក​ Username​ និង​ Password​ ជាង​ ១,២​ លាន។ ករណី​នេះ​មិន​បាន​កើត​ឡើង​តែ​មួយ​ប្រទេស​ទេ​ គឺ​ច្រើន​ប្រទេស​។  វិបសាយ​ចំនួន​ ៤២០​ ០០០ ​ខុស​ៗ​គ្នា​ត្រូវ​បាន​គេ​ Hack ចូល។

 

 

-អាន​អត្ថបទ៖ iPhone 6/6 Plus លេច​មុខ​នៅ​វៀតណាម​ និង​ចិន​ មុន​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវ​ការ

 

២. ធនាគារ​ជប៉ុន​មួយ​មាន​ឈ្មោះ​ថា​​ Sumitomo Mitsui Bank​ ដែល​មាន​ទីតាំង​នៅ​អង់គ្លេស​ត្រូវ​បាន​ក្រុម​ Hacker ​បង្កើត ​​Spyware  ​​លួច​យក​លេខ​គណនី ​និង​Password​ ដើម្បី​ជា​ថ្នូរ​ដូរ​យក​លុយ​ ៤២០​ លាន​ដុល្លារ​ពី​ខាង​ធនាគារ។ ​ក្រុម​ Hacker​ ក៏​បាន​គំរាម​ទៀត​ថា​ ប្រសិន​បើ​មិន​ប្រគល់​លុយ​តាម​ចំនួន​កំណត់​នេះ​ទេ​ ពួក​គេ​នឹង​ចែក​​ចាយ​លុយ​ក្នុង​គណនី​បន្ត​ទៅ​គណនី​ធនាគារ​១០​ផ្សេង​ទៀត។ ​សំណាង​ល្អ​ក្រុម​ច្បាប់​បាន​ចាប់​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ Yeron Belondi  ​ដែល​​មាន​បំណង​ដាក់​លុយ​ប្លន់​ ២៧​ លាន​ដុល្លារ​ទៅ​កាន់​ធនាគារ​នៅ​ប្រទេស​របស់​ខ្លួន។

 

 

៣. ធនាគារ​ Nordea Bank ​នៅ​ប្រទេស​ស៊ុយអែត​ត្រូវ​បាន​ក្រុម​ Hacker​ បញ្ជូន​ E-mail ​ដែល​មាន​មេរោគ​ឈ្មោះ​ Trojan​ មក​ជាមួយ ។ ​មេរោគ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​ Keylogger​ ដែល​អាច​កត់​សម្គាល់​រាល់​ការ​វាយ​បញ្ចូល​លេខ​សម្ងាត់​ទាំង​អស់។ នៅ​ពេល​អតិថិជន​ប្រើ​ប្រព័ន្ធ​ធនាគារ​តាម​អនឡាញ​ គឺ​ពួក​ Hacker​ អាច​ទាញ​យក​ Password​ និង​​Username ​បាន។ ក្រុម​​Hacker ​បាន​ទាញ​យក​លុយ​ចំនួន​ ៩៤៣ ០០០ ០០០​ ដុល្លារ។

 

 

ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ ប្រភព៖​ therichest

អត្ថបទថ្មី