រឿង​ភាគ​កូរ៉េ​ចាស់ៗ​ល្អ​មើល​ទាំង​ ៥​ ដែលល្បី​​ខ្លាំង​​មិន​អាច​បំភ្លេចបាន

  • 2019-08-19 04:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ភាគ​កូរ៉េ​ដូចជា រឿង “Descendants of the Sun” រឿង “Goblin” រឿង "The Legend of the Blue Sea" ជាដើម ​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង ហើយ​ក៏​មាន​ភាពយន្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​និង​ការ​គាំទ្រ​អំពី​សំណាក់​អ្នក​ទស្សនា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​ភាគ​កូរ៉េ​ចាស់​ៗ​ទាំង​៥​ខាង​ក្រោម​នេះ នៅ​តែ​ជា​រឿង​ល្អ​មើល​ដែល​ភាពយន្ត​ក្នុង​សម័យ​នេះ មិន​អាច​ជា​យក​ប្រៀប​បាន។

​១. Boys Over Flowers

រឿង​នេះ​យក​លំនាំ​តាម​គំនូរ​ជប៉ុន ឬ Japanese manga និង​រឿង​ភាគ​​ទូរទស្សន៍​ដែល​មាន​ចំណង​ជើង​ថា "Hana Yori Dango” ហើយ​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង និង​មានការ​ចូលរួម​សម្ដែង​ពី Lee Minho និង​ Ku Hye Sun។

២. Coffee Prince

សាច់​រឿង​និយាយ​ពី​ទំនាក់ទំនង​រវាង​ស្រី​ម្នាក់​ដែល​គេ​ច្រឡំ​ថា​ជា​ប្រុស សម្ដែង​ដោយ Yoon Eun Hye និង​ថៅកែ​របស់​នាង សម្ដែង​ដោយ Gong Yoo ក្នុង​ហាង​កាហ្វេ​មួយ។

​៣. Secret Garden

រឿង​នេះ​និយាយ​ពី​ការ​ស្អប់​ជំពប់​លើ​របស់​បុរស​អ្នក​មាន​ម្នាក់​និង​ស្រី​ជើង​ខ្លាំង​មួយ​រូប ចូលរួម​សម្ដែង​ពី​ Hyun Bin និង​ Ha Ji Won ។

៤. Full House

Full House ជា​រឿង​ភាគ​បែប​គ្រួសារ​សម្ដែង​ដោយ Rain និង Song Hye Kyo និយាយ​ពី​ទំនាក់ទំនង​រវាង​តារា​ល្បី​ម្នាក់​និង​ស្រី​វ័យ​ក្មេង​ដែល​មាន​ចរិត​រាង​ឡិកឡក់ ដែល​ពួក​គេ​ទាំងពីរ​យល់​ព្រម​លើ​ការ​រៀបការ​ក្លែងក្លាយ​ជាមួយ​គ្នា។

៥. I'm Sorry, I Love You

រឿង​នេះ​មាន​ការ​ចូល​រួម​សម្ដែង​​ដោយ So Ji Sub និង Jung Kyoung Ho និយាយ​ពី​ស្នេហា​ត្រីកោណ​រវាង​សិល្បករ​ឆ្ពិន​ភ្នែក អ្នក​សម្របសម្រួល​ផ្នែក​ម៉ូដ និង​កំពូល​តារា​ចម្រៀង៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ សីលា