គ្រូ​ PSG បញ្ជាក់​ថា Neymar អាច​លក់​បាន លុះ​ត្រា​តែ​មាន​លក្ខខណ្ឌ​ម្យ៉ាង

  • 2019-08-19 13:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្គោល​ក្លឹប Paris Saint-Germain លោក Thomas Tuchel បាន​និយាយ​ក្រោយ​ពី​ប្រកួត​ចាញ់ Rennes ក្នុង​ក្របខ័ណ្ឌ Ligue 1 ថា ខាង​ក្លឹប​មិន​អាច​លក់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar បាន​ទេ​ ដរាប​ណា​ទិញ​អ្នក​ជំនួស​បាន។

លោក​បាន​និយាយ​ថា៖ " យើង​មិន​អាច​បាត់បង់ Neymar ដោយ​គ្មាន​អ្នក​ជំនួស​គេ​ទេ។ បើ​យើង​ទុក​គេ នោះ​យើង​នឹង​មាន​កីឡាករ​ចេះ​ញាក់​មួយ ទល់​នឹង​ មួយ ដែល​ពេល​ខ្លះ​វា​ចាំ​បាច់​ដែរ " ។

លោក​បាន​បន្ត​ថា៖ " ទីផ្សារ​កីឡាករ​នៅ​តែ​មិន​ទាន់​បិទ វា​គ្រាន់​តែ​មិន​ទាន់​ដោះស្រាយ​រួច​នៅ​ថ្ងៃ​នេះ ឬ ថ្ងៃ​ស្អែក​ប៉ុណ្ណោះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា PSG បាន​ចាញ់​ Rennes នៅ​ប្រកួត​បើកឆាក Ligue 1 ក្នុង​លទ្ធផល ២-១ ដោយ​គ្មាន​វត្តមាន Neymar៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី