Lacazette ដាក់​មួយ​ឃ្លា​ថា អ្នក​នៅ PL មិន​ទាន់​មើល​ឃើញ​សមត្ថភាព​​របស់​ខ្លួន​អស់ទេ

  • 2019-08-19 14:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Arsenal កីឡាករ Alexandre Lacazette បាន​និយាយ​ប្រាប់​សារព័ត៌មាន Canal+ ថា សមត្ថភាព​ពេញលេញ​របស់​ខ្លួន​ មិន​ទាន់​ត្រូវ​បាន Premier League មើល​ឃើញ​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " Premier League មិន​ទាន់​មើលឃើញ​សមត្ថភាព​ទាំង​អស់​របស់​ខ្ញុំ​ទេ " ។

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​បន្ត​ថា៖ " កន្លង​មក មាន​លទ្ធផល​ល្អ​ៗជាច្រើន ប៉ុន្តែ​នៅ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។ ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​ទៀត ហើយ​និង​លេង​ឲ្យ​ល្អ​គ្រប់​ប្រកួត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lacazette បាន​ផ្ទេរ​មក​កាន់ Arsenal នៅ​ឆ្នាំ២០១៧ ហើយ​ចាប់​ពី​ពេល​នោះ​មក គេ​លេង​បាន ៨៩​ប្រកួត​ និង​រក​បាន ៣៧​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម