​ម៉ូតូ​ចម្លែក​កម្លាំង ១៨០ ​សេសេ​ឈ្មោះ​ដូច​ឡាន FORD Raptor

  • 2019-08-20 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពិធី​ប្រកាស​បង្ហាញ​ចេញ​ម៉ូឌែល​ថ្មី​ដោយ​ក្រុម​ហ៊ុន GPX ប្រចាំ​ប្រទេស​ថៃ ​គេ​សង្កេត​ឃើញ​ថា ​ឈ្មោះ​ថ្មី​ដែល​ក្រុមហ៊ុន​បាន​ដាក់​នៅ​លើ​ម៉ូតូ​ថ្មី​របស់​ខ្លួន​នោះ​គឺ​ ​ប្លែក​ត្រចៀក​មែន​ទែន GPX Raptor។

GPX Raptor 180cc

​ម៉ូតូ​ដែល​មាន​រាង​ដ៏​សង្ហា​នោះ​ ​ឌីហ្សាញ​យ៉ាង​ពិសេស​ចេញ​ពី​ទឹក​ដៃ​ក្រុម​ GPX R&D ​ប្រចាំ​ប្រទេស​ថៃ​ផ្ទាល់។ Raptor ​ប្រើ​ប្រាស់​ប្រភេទ​កុងទ័រ ​ពាក់​កណ្ដាល​​ឌីជីថល​បែប​ថ្មី​ ចង្កៀង​បំភ្លឺ​ផ្លូវ​ខាង​មុខ​ជា​ប្រភេទ​ Full LED ​កម្លាំង​ម៉ាស៊ីន ១៨០ សេសេ ​ប្រើ​ប្រភេទ​ម៉ាស៊ីន​ស៊ីឡាំង​ ១ ​SOHC ​ប្រើ​ប្រព័ន្ធ​ប៊ិច​សាំង GPX-FI ​ផលិត​យ៉ាង​ពិសេស​ដោយ​អ្នក​ជំនាញ Delphi។​​

Raptor បំពាក់ដោយប្រព័ន្ធ​បូម​ថ្មី ផលិត​ដោយ​ក្រុម​ YSS ធុងសាំង ១១,៥ លីត្រ ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ថាស​មុខ-ក្រោយ​ មាន ABS ទំហំ​រង្វង់​កង់​មុខ ១០០/៨០-១៧ កង់​ក្រោយ ១៣០ / ៨០-១៧ សង់ទីម៉ែត្រ ចង្កឹះ​លេខ ៦ វគ្គ​។

​​សម្រាប់​តម្លៃ​ ​ត្រូវ​បាន​ប្រភព​ពី​សារព័ត៌មាន​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ខ្ទង់​ប្រមាណ​ជា ៥៩៥០០ បាត(១៩៣០ ដុល្លារ​)។ ​រី​ឯ​ពណ៌​ម៉ូតូ​​វិញ​ គឺ​ចម្រុះ​ភ្នែក​មាន​ដល់​ទៅ ៤ ​ឯណោះ(ស, ខ្មៅ, ក្រហម និង​ពណ៍ស្វាយ)​។

តាម​ការ​បញ្ជាក់​ពី​ខាង​តំណាង​ចែក​ចាយ​ GPX Cambodia ​បាន​បង្ហើប​ថា ​ម៉ូតូ​ទាំង​ប៉ុន្មាន​ម៉ូឌែល​ថ្មី​នោះ នឹង​បង្ហាញ​មុខ​នៅ​ទឹក​ដី​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ៕​

GPX Raptor 180cc ទាំង ៤ ពណ៍

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម