Mate X នឹងមានកំណែទម្រង់ថ្មីទៅលើកាមេរ៉ានិងកម្លាំងម៉ាស៊ីន
- 2019-08-20 03:13:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mate X នឹងមានកំណែទម្រង់ថ្មីទៅលើកាមេរ៉ានិងកម្លាំងម៉ាស៊ីន
ចន្លោះមិនឃើញ
ការពីប៉ុន្មានថ្ងៃមុនមានដំណឹងថា Mate X នឹងលើកថ្ងៃប្រកាសពីខែកញ្ញាទៅខែវិច្ឆិកាវិញ ដោយ Huawei ចង់ទុកពេលដើម្បីធ្វើកំណែលំអបន្ថែម។ ថ្មីៗនេះ រូបរាងជាផ្លូវការត្រូវបានលេចចេញ។
មើលពីសំបកក្រៅ Mate X ពុំសូវជាមានការផ្លាស់ប្ដូរអ្វីច្រើនឡើយ ក្រៅពីមានការបន្ថែម sensor វាស់ជម្រៅ ToF និងកំណែទម្រង់បន្តិចបន្តួចទៅលើប៊ូតុងបិទបើក។
ចំពោះការផ្លាស់ប្ដូរខាងក្នុងវិញគឺ Huawei នឹងភ្ជាប់បន្ទះឈីបថ្មីរបស់ខ្លួន Kirin 990 ដូចទៅនឹង Mate 30 Pro ដែរ ប៉ុន្តែវានឹងមានកាមេរ៉ាដូចទៅនឹង P30 Pro។ គួរបញ្ជាក់ មុនពេលមានការកែសម្រួល Mate X ប្រើប្រាស់កាមេរ៉ាដូច Mate 20 Pro ប៉ុណ្ណោះ។
នេះជាលក្ខណៈសម្បត្តិរបស់ Mate X ក្រោយកំណែលំអ៖
អេក្រង់ពេលបើកចេញទំហំ ៨ អ៊ីញ និង អេក្រង់ពេលបិទទំហំ ៦,៦ អ៊ីញ ប្រភេទ OLED
បន្ទះឈីប Kirin 990
អង្គផ្ទុកទិន្នន័យ ១២៨ GB/២៥៦GB/៥១២GB និងរ៉េម ៦GB/៨GB/១២GB
កាមេរ៉ាក្រោយ ៤ គ្រាប់៖ ប្រភេទ ប្រភេទធម្មតា កម្រិត ៤០ MP f/1.6 , ប្រភេទ Ultra-Wide កម្រិត ២០ MP, ប្រភេទ Telephoto កម្រិត ៨ MP (5x optical zoom), និងsensor វាស់ជម្រៅ ToF ដូច P30 Pro
ថ្មទំហំ ៤៤០០ mAh