មក​ស្គាល់​ក្រុមហ៊ុន​ទូរសព្ទធំជាងគេទាំង​១០ គិតត្រឹមបច្ចុប្បន្ននេះ

  • 2019-08-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​សិក្សា​ដោយ​ IHS MARKIT ចេញ​នៅ​ថ្ងៃ​ទី​ ៥ ខែ​សីហា បាន​បង្ហាញ​ថា Apple បាន​ធ្លាក់​តំណែង​ម្ដង​ទៀត​មក​លេខ ៤ នៅ​លើ​ពិភពលោក​ក្រោម​ក្រុមហ៊ុន​ចិន​ ២ គឺ Huawei និង Oppo។ ខាងក្រោមនេះ​ជា​ក្រុមហ៊ុន​ទូរសព្ទធំជាងគេទាំង​ ១០ អាចបញ្ចេញលក់ទូរសព្ទបាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ នៅ​ត្រីមាស​ទី២​នៃ​ឆ្នាំ​ ២០១៩ ៖

១០. TCL- Alcatel

  • នាំ​ចេញ​ទូរសព្ទ៖ ៣,៨ លាន​គ្រឿង

  • កាន់​កាប់ ១%​ នៃ​ទីផ្សារ

  • ទិញ​ BlackBerry នៅ​ឆ្នាំ ២០១៦

៩. Tecno

  • នាំ​ចេញ​ទូរសព្ទ៖ ៣,៩ លាន​គ្រឿង

  • កាន់​កាប់ ១%​ នៃ​ទីផ្សារ​

  • ជា​ម៉ាកល្បី​មួយ​នៅ​អាហ្វ្រិក

៨. Motorola

  • នាំ​ចេញ​ទូរសព្ទ៖ ៨,៣ លាន​គ្រឿង

  • កាន់​កាប់ ៣%​ នៃ​ទីផ្សារ

៧. LG

  • នាំ​ចេញ​ទូរសព្ទ៖ ៨,៩ លាន​គ្រឿង

  • កាន់​កាប់ ៣%​ នៃ​ទីផ្សារ

៦. Vivo

  • នាំ​ចេញ​ទូរសព្ទ៖ ២៨,៤ លាន​គ្រឿង

  • កាន់​កាប់ ៩%​ នៃ​ទីផ្សារ

៥. Xiaomi

  • នាំ​ចេញ​ទូរសព្ទ៖ ៣១,៩ លាន​គ្រឿង

  • កាន់​កាប់ ១០%​ នៃ​ទីផ្សារ

៤. Apple

  • នាំ​ចេញ​ទូរសព្ទ៖ ៣៥,៣ លាន​គ្រឿង

  • កាន់​កាប់ ១១%​ នៃ​ទីផ្សារ

៣. Oppo

  • នាំ​ចេញ​ទូរសព្ទ៖ ៣៦,២ លាន​គ្រឿង

  • កាន់​កាប់ ១៣%​ នៃ​ទីផ្សារ

២. Huawei

  • នាំ​ចេញ​ទូរសព្ទ៖ ៥៨,៧ លាន​គ្រឿង

  • កាន់​កាប់ ១៨%​ នៃ​ទីផ្សារ

១. Samsung

  • នាំ​ចេញ​ទូរសព្ទ៖ ៧៥,១ លាន​គ្រឿង

  • កាន់​កាប់ ២៣%​ នៃ​ទីផ្សារ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ