ធ្វើការល្អ លក់ស្មាតហ្វូនជោគជ័យខ្លាំង Oppo តម្លើងតំណែងបុគ្គលិកឆ្នើម ២ រូប

  • 2019-08-20 09:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​បាន​ប្រកាស​ឈ្មោះ​បុគ្គល​ពីរ​រូប​ដែល​នឹង​ទទួលបន្ទុក​ការងារ​ថ្មី​ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​រួម​របស់​ ​OPPO​ ​ទៅលើ​ទីផ្សារ​សកល​។​

ទូរសព្ទ Oppo R17 Pro

រាល់កិច្ចការ​ផ្តល់​ជូន​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​នូវ​ផលិតផល​ពិត​ និង​សេវាកម្ម​ឆ្លាតវៃ​ដែល​មានគុណ​ភាព​នៅក្នុង​យុគ​សម័យ​ថ្មី​ៗ​ ព្រមទាំងតែងតែ​ដើរទៅ​មុខ​ឥត​ឈប់ឈរ​។​ ​ពួកគេ​ទាំងពីរ​គឺជា​ បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​ជ​ម្រុ​ញកេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​ ​និង​​លទ្ធភាព​នៃ​ការ​លក់​ផលិតផល​​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​។

លោក​ ​Alen​ ​Wu

ទី១ គឺលោក​ ​Alen​ ​Wu​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​តែងតាំង​ជា​ ​អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​លក់​សកល​ ​(​Vice​ ​President​ ​and​ ​President​ ​of​ ​Global​ ​Sales​)​ ​ដែល​លោក​ធ្លាប់ធ្វើ​ជា​អនុប្រធាន​និង​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ​ ​(​Vice​ ​President​ ​and​ ​President​ ​of​ ​International​ ​Business​)​ ​។​

លោក​ ​Brian​ ​Shen

ចំណែក​បុគ្គល​មួយ​រូប​ទៀត​ ​គឺ​​លោក​ ​Brian​ ​Shen​ ​ដែល​ធ្លាប់​កាន់​មុខតំណែង​ជា​អនុប្រធាន​និង​ជា​ប្រធាន​ក្រុមហ៊ុន​តំបន់​ចិនដីគោក​ ​(​Vice​ ​President​ ​and​ ​President​ ​of​ ​Mainland​ ​China​ ​Business​ ​)​ ​ត្រូវ​បាន​តែងតាំង​មុខតំណែង​ជា​ ​អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​សកល​ ​(​Vice​ ​President​ ​and​ ​President​ ​of​ ​Global​ ​Marketing​)​ ​ដោយ​ពួកគេ​ទាំងពីរ​នឹង​ត្រូវ​ទទួលការ​ងារ​សំខាន់​បន្ទាប់ពី​ ​លោក​ ​Tony​ ​Chen​ ​ជា​ ​CEO​ ​របស់​ ​OPPO​ ​Global​។​

​ទាក់ទង​នឹង​ការតែងតាំង​តួនាទី​ថ្មីនេះ​ ​លោក​ ​Tony​ ​Chen​ ​បាន​មានប្រសាសន៍​ថា​ ​“​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​តែងតែ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ភាព​ជឿជាក់​ ​និង​​ឈរ​នៅ​លើ​ចក្ខុវិស័យ​ជាស​កល​ដ៏​រឹងមាំ​គឹ​ ​“​One​ ​Market​,​ ​One​ ​OPPO​”​ ​ព្រោះ​ពួក​យើង​ចាត់ទុក​ទីផ្សារ​សកល​ជាទី​ផ្សារ​មួយ​ដែល​ពួក​យើង​ត្រូវតែ​ផ្តោត​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ធនធាន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កិច្ចការ​អភិវឌ្ឍន៍​របស់​ពួក​យើង​។​

​ដូច្នេះ​ទាំង​លោក​ ​Alen​ ​Wu​ ​និង​ ​លោក​ ​Brian​ ​Shen​ ​គឺជា​អ្នកគ្រប់គ្រង​ដ៏​ឆ្នើម​ដែល​មាន​សមត្ថភាព​ទទួលបន្ទុក​ការងារ​នេះ​ ​ដើម្បី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​របស់​យើង​!​ ​ហើយ​ខ្ញុំ​ជឿជាក់​លើ​លើ​ការដឹកនាំ​របស់​ពួកគេ​ ​ក្នុង​ការ​បន្ត​នាំ​ឆ្ពោះ​ក្រុមការងារ​សកល​របស់​ពួក​យើង​ឲ្យ​ដំណើ​ការ​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត​ ​និង​ ​រីកចម្រើន​បន្ថែម​ទៀត​”​ ​។

រូបតំណាងផ្លាកសញ្ញា Oppo

​សូម​បញ្ជាក់​ថា​ ​លោក​ ​Alen​ ​Wu​ ​ធ្លាប់​បាន​បម្រើការ​ងារ​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ​នៅ​ ​OPPO​ ​ចាប់តាំងពី​ខែ​ ​ឧសភា​ ​ឆ្នាំ២០១៨​ ​ហើយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ក្នុង​ឋានៈ​លោក​ជា​អ្នកដឹកនាំ​ម្នាក់​ ​លោក​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ដែល​ធ្វើឲ្យ​ ​OPPO​ ​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​អន្តរជាតិ​ ​និង​ ​ពង្រីក​បាន​នូវ​បណ្តាញ​ក្រុមហ៊ុន​ជាច្រើន​ទៀត​។​

​ចំណែក​លោក​ ​Brian​ ​Shen​ ​ធ្លាប់​បម្រើការ​ងារ​ជា​ប្រធាន​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​ចិនដីគោក​ ​ចាប់ពី​ខែឧសភា​ ​ឆ្នាំ ២០១៨ ដូចគ្នា​ ​ប៉ុន្តែ​លោក​មាន​សមត្ថភាព​ធ្វើឲ្យយីហោ​ (​Brand)​ ​OPPO​ ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​ដោយ​លោក​មាន​យុទ្ធនាការ​ពង្រីក​ទីផ្សារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ ​និង​​ការ​សហការ​គ្នា​ល្អជា​មួយ​យីហោ (​Brand)​ ​ល្បី​ៗ​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក​៕​ ​

​ ​ ​

អត្ថបទ៖ រក្សា