ក្រោយ​វះកាត់​២​សប្ដាហ៍​ Asensio ដើរ​បាន​វិញ​តិច​ៗ​ជាមួយ​ឈើច្រត់​

  • 2019-08-21 07:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Marco Asensio បាន​បង្ហោះ​វីដេអូ​​លើ​គណនី​ Instagramរបស់​ខ្លួន​ដើរ​តិច​ៗ​ ជាមួយ​នឹង​ឈើ​ច្រត់​សង​ខាង​ ក្រោយ​វះកាត់​របួស​រួចរាល់។​

Asensio

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ទំនង​ជា​អវត្តមាន​ពេញ​មួយ​រដូវ​កាល​ ២០១៩/២០ ​ឬ​បើ​រហ័ស​ជាង​នេះ​អាច​វិល​មក​វិញ​ចុង​រដូវ​កាល​ប៉ុណ្ណោះ​ ក្រោយ​រូបគេ​រង​របួស​​ជង្គង់​ខាង​ឆ្វេង​​ធ្ងន់ធ្ងរ​ ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ទល់នឹង​ កាំ​ភ្លើង​ធំ​ Arsenal។

កីឡាករ​ជំនាញ​បាល់​ពី​ចម្ងាយ​វ័យ​២៣​ឆ្នាំ​បាន​សរសេរ​លើ​ Instagamថា៖ "២​សប្ដាហ៍​ក្រោយ​ការ​វះកាន់​ ពេល​នេះ​ខ្ញុំ​បាន​ធូរស្រាល​ខ្លះ​ៗ​ហើយ​ អរគុណ​សម្រាប់​ការ​គាំទ្រ"។​ Asensio រក​បាន​៦​គ្រាប់​ និង​ Assist ៩​ដង​កាល​ពី​រដូវ​កាល​មុន​ ក្នុង​នោះ​ ១​គ្រាប់​នៅ LaLiga, ២​គ្រាប់​នៅ Champions League និង​ ៣​គ្រាប់​នៅ​ពាន Copa del Rey៕ ​​

ប្រភព៖ Instagram   ប្រែសម្រួល៖ សៀនហួរ