វិបសាយ ១៨+ មួយ​បាន​លេចធ្លាយទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​​ ១,២ លាន​នាក់

  • 2019-08-21 08:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេហទំព័រ​ចែក​ចាយ​មាតិកា​អាសអាភាស​ Luscious ​បាន​មាន​ធ្វើឲ្យលេចធ្លាយទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ ១,២ លាន​នាក់​​ បើ​តាម​ការ​រាយការណ៍​របស់​ក្រុម​សិក្សា​សន្តិសុខ​អ៊ីនធឺណិត​ vpnMaster​កាល​ពី​ថ្ងៃ​ទី ២០​ ខែ​សីហា។

ការ​បែក​ធ្លាយទិន្នន័យ​នេះ​បាន​បំបាត់​ភាព​អនាមិក​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​បាន​បង្ហាញ​អ៊ីមែល​ផ្ទាល់​ខ្លួន​ដែល​មួយ​ចំនួន​មានឈ្មោះ​ពិត​របស់​ពួក​គេ។

ក្រៅ​ពី​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​របស់​អ្នក​ប្រើ​ប្រាស់ វា​ក៏​បាន​បង្ហាញ​ពី​ ប្រទេស​ស្នាក់នៅ​ ភេទ និង​សកម្មភាព​នៅ​លើ​គេហទំព័រ​ ដូចជា​ការ​បង្ហោះ​រូប បង្ហោះ​វីដេអូ ខមិន​ ជាដើម។

របាយការណ៍​របស់​ vpnMaster បាន​លើក​ឡើងថា​៖ «ផល​ប៉ះ​ពាល់​របស់​ការ​បែក​ធ្លាយ​ទិន្នន័យ​នេះ​អាច​គឺ​ការ​បំផ្លាញ​ជីវភាព​របស់​អ្នក​ប្រើ​ប្រាស់។ សកម្មភាព​នៅ​លើ​គេហទំព័រ​ដូច Luscious គឺ​ត្រូវ​មាន​លក្ខណៈ​សម្ងាត់​បំផុត​ ហើយ​ក៏​គ្មាន​អ្នក​ណា​គិត​ឃើញ​ថា​វា​នឹង​អាច​ចេញ​ជា​សាធារណៈ​បែប​នេះ​ទេ»។

vpnMaster បាន​រក​ឃើញ​ការ​បែក​ធ្លាយ​នេះ​កាល​ពី​ ថ្ងៃ​ទី ១៥ ខែ​សីហា​ និង​បាន​ប្រាប់​ម្ចាស់​ Luscious នៅ​ថ្ងៃ​ទី​ ១៦ ខែ​សីហា ហើយ​ថ្ងៃ​ទី​១៩ ខែ​សីហា Luscious បាន​ជួស​ជុល​បញ្ហា​នេះ​៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខ វេងឈាង