សិស្ស​ប្អូន​ ឈិត​ សេរីវណ្ណថង​ សមត្ថភាព​មិន​ធម្មតា​ឡើង​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​

  • 2019-08-21 08:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិស្ស​ប្អូន​ ឈិត​ សេរីវណ្ណថង​ មក​ពី​ខេត្ត​បាត់ដំបង​ ស៊ន​ រ៉ាគីម​ បង្ហាញ​ទម្រង់​វ៉ៃ​យ៉ាង​ល្អ​ ទោះ​ស្ទើរ​បទ​ពិសោធ​បន្តិច​ នៅ​តែ​អាច​ជម្នះ​ដៃគូ​ឡើង​ទៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៧​ សីហា​ ២០១៩។​

ស៊ន រ៉ាគីម(ខៀវ) ឡុង ខេត្ត(ក្រហម)

អ្នក​លេង​គុន​ខ្មែរ​មក​ពី​បាត់ដំបង​ ស៊ន​ រ៉ាគីម​ ទើប​តែ​ចូល​ហ្វឹកហាត់​ប្រដាល់​បាន​១ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​រន្ទះ​ជើង​ និង​កណ្ដាប់​ដៃ​ច្បាស់​ៗ​ហើយ​ធ្ងន់​ល្អ​ ខណៈ​រាងកាយ​ក៏​សមប្រកប​ក្នុង​អាជីព​ប្រដាល់​នេះ​ផង​ដែរ។​

ការ​ប្រកួត​ជា​មួយ​ ឡុង​ ខេត្ត​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ គឺ​តានតឹង​ខ្លាំង​សម្រាប់​ រ៉ាគីម​ ព្រោះ​ដៃគូ​គេ​មាន​បទ​ពិសោធ​ច្រើន​លើ​សង្វៀន​ និង​កម្លាំង​ក៏​ដូច​ជា​សន្ទុះ​នៃ​ការ​ចូល​វ៉ៃ​ខ្លាំង​មិន​បណ្ដោយ​ឲ្យ​ទំនេរ​នោះ​ឡើយ។​

ស៊ន រ៉ាគីម(ខៀវ) ឡុង ខេត្ត(ក្រហម)

ចំពោះ​ រ៉ាគីម​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​ដែរ​ថា​ សរសើរ​ ឡុង​ ខេត្ត​ ជា​កីឡាករ​ល្អ​ និង​មាន​ស៊ុហ្វ​ខ្លាំង​ ខណៈ​ខ្លួន​មាន​កម្លាំង​មិន​ដល់​នោះ​ឡើយ​ ហេតុ​នេះ​ហើយ​ជា​ការ​លំបាក​សម្រាប់​រូប​គេ​ដណ្ដើម​ជ័យជម្នះ​វគ្គ​ជម្រុះ​ជុំ​ទី១​នេះ​ណាស់។​

ស៊ន រ៉ាគីម(ខៀវ) ឡុង ខេត្ត(ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ស៊ន​ រ៉ាគីម​ ឈ្នះ​ពិន្ទុ​ ឡុង​ ខេត្ត​ ចំណែក​ ស៊ឹម​ ប៊ុនឆៃ​ ឈ្នះ​ ភួង​ ណាំហង​ ដូច​គ្នា​ ដូច្នេះ​ពួកគេ​បាន​ឡើង​ទៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ជា​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​