ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ពេល​ដឹង​​ពី​ក្លឹប​​​ថ្មី​ដែល Klopp ចង់​ដឹក​នាំ ពេល​ចេញ​ពី Liverpool

  • 2019-08-22 03:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​បង្ហើប​ពី​អនាគត​របស់​ខ្លួន​ពេល​ចេញ​ពី Liverpool គឺ​ចង់​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់, Bayern Munich ហើយ​ទៅ Borussia Dortmund ជា​លើក​ទី​ពីរ ចុង​ក្រោយ​ត្រលប់​មក Liverpool​ វិញ​បញ្ចប់​អាជីព​តែ​ម្ដង។

Klopp ធ្លាប់​ត្រូវ​បាន​ទាក់ទង​ពី​ក្លឹប Bayern Munich ប៉ុន្តែ​ចុង​ក្រោយ​​លោក Niko Kovac អាច​ធានា​កៅអី​របស់​ខ្លួន​បាន​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Munich។ ថ្មី​ៗ​នេះ Klopp ដែល​មាន​ជួយ​ហង្សក្រហម​លើក​ពាន Champions League ​កាល​ពី​រដូវ​កាល​មុន​បាន​បង្ហើប​ពី​អនាគត​របស់​ខ្លួន ប្រសិន​ចាកចេញ​ពី​ក្រុម។

“តាម​លំដាប់​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​ចង់​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់ បន្ទាប់​មក​ទៅ Bayern Munich ហើយ​ត្រលប់​ទី Dortmund និង​ចុងក្រោយ​ទៅ Liverpool បញ្ចប់​អាជីព​តែ​ម្ដង។ ខ្ញុំ​សង្ឃឹម​ពេល​នេះ​ថា ២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នឹង​បន្ត​ទៅ​មុខ​ទៀត ហើយ​បន្ទាប់​មក​ខ្ញុំ​នឹង​សម្រេច​ចិត្ត។ អ្វី​ៗ​សុទ្ធ​តែ​អាច​ទៅ​រួច ប្រហែល​ខ្ញុំ​បញ្ចប់​អាជីព​ក៏​ថា​បាន"។ សម្ដី Klopp។ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ