ស្ងាត់ៗ Ronaldo និយាយ​អ្វី​ខ្លះ​ពី​ Messi ដែល​បាន​ជួយ​គេ​ឈានដល់​កម្រិត​កំពូល?

  • 2019-08-22 04:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​Cristiano Ronaldo បាន​​និយាយ​ថា ទាំង​គេ​និង Lionel Messi សុទ្ធតែ​ទទួល​បាន​ផល​ចំណេញ​ដូច​គ្នា ពី​ការ​ប្រកួតប្រជែង​អស់​រយៈពេល​ជា​យូរ​មក​នេះ។

Ronaldo និង Messi បាន​ឈរ​ជា​កីឡាករ​កំពូល​​ក្នុង​កីឡា​បាល់ទាត់​​ជាង​មួយ​ទសវត្សរ៍​ទៅ​ហើយ ឈ្នះ​ពាន Ballons d'Or ១០​ដង​ជាប់​គ្នា​រវាង​ពួក​គេ​ទាំង​ពីរ មុន​ពេល​ Luka Modric ចូល​មក​បញ្ចប់​កាល​ពី​ឆ្នាំ​២០១៨។ អ្នក​ទាំង​ពីរ​​ក៏​បាន​លេច​មុខ​ខ្លាំង​ក្នុង​លីគ La Liga អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍ ដោយ Ronaldo ចូលរួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ​២០០៩ មុន​ពេល​ចាកចេញ​ទៅ​កាន់ Juventus ក្នុង​ឆ្នាំ​២០១៨។

កត្តា​ដែល​មាន​គូ​ប្រជែង​ក្នុង​វិស័យ​កីឡា​ដូច​គ្នា​នេះ Ronaldo បាន​និយាយ​ថា វា​ជា​រឿង​ល្អ​អាច​ជួយ​គ្នា​ឡើង​ដល់​កម្រិត​កំពូល​រៀង​ៗ​ខ្លួន។ "ខ្ញុំ​ពិត​ជា​មាន​ការ​សរសើរ​ចំពោះ​អាជីព​ដែល​​គេ (Messi) ​​មាន​រហូត​ដល់​ពេល​នេះ និង​អតីត​កាល​របស់​គេ។ គេ (Messi) ធ្លាប់​បាន​និយាយ​ថា គេ​​មាន​ក្ដី​សោកស្ដាយ ពេល​ដែល​ខ្ញុំ​ចេញ​​ពី​លីគ​អេស្ប៉ាញ ព្រោះ​​វា​គឺ​ការ​ប្រកួត​ប្រជែង​ដែល​គេ​កោតសរសើរ"។ សម្ដី Ronaldo។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ថែម​ថា កីឡាករ Michael Jordan ក៏​មាន​គូ​ប្រជែង​នៅ​កីឡា​បាល់បោះ ហើយ Ayrton Senna និង Alain Prost ក៏​ប្រជែង​គ្នា​នៅ Formula 1។ Messi បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់។ ត្បិត​មិន​ដែល​ហូប​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត Ronaldo ក៏​ចង់​មាន​ពេល​ជាមួយ Messi ដែរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ