កីឡា ១២ ប្រភេទ​នឹង​បង្ហាញ​មុខ​​ក្នុង​​បុណ្យ​សមុទ្រ​ចុង​ឆ្នាំ​នេះ​នៅ​កោះកុង

  • 2014-11-18 18:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​កីឡា ១២ ប្រភេទ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រកួត​នឹង​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១២ ដល់ ១៤ ខែ ធ្នូ ចុង​ឆ្នាំ ២០១៤ នេះ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​កោះកុង។

 

 

ប្រណាំងម៉ូតូទឹក កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ

 

ចំនួន​ប្រភេទ​កីឡា​នេះ​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​លោក កាំង សុធា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង ផ្សព្វផ្សាយ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោយ​ប្រជុំ​ក្រុម​ការងារ​នៅ​ព្រឹក​​ថ្ងៃ​ទី ១៨ វិច្ឆិកា ឆ្នាំ ២០១៤​នេះ។ កីឡាករ​ទាំង ១២ ប្រភេទ​នេះ​មាន ប្រដាល់​សេរី​, ប្រណាំង​កង់, វាយ​កូន​គោល, កីឡា​អុកចត្រង្គ, កីឡា​រត់​ប្រណាំង, កីឡា​ជិះ​កង់​ទេសចរណ៍,​ ប្រណាំង​ទូក, កីឡា​ហោះ​ហើរ, កីឡា​ម៉ូតូ​ទឹក, កីឡា​ទ្រីយ៉ាត្លុង, កីឡា​បាល់​ទះ​ឆ្នេរ​ខ្សាច់ និង កីឡា​ប៉េតង់។

 

ក្រសួងទេសចរណ៍ និង ស្ថាប័ន​ពាក់ព័ន្ធ បាន​រួម​គ្នា​​​រៀបចំ​ពិធី​បុណ្យ​សមុទ្រ នេះ​ឡើង​ដើម្បី ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍ នៃ​ឆ្នេរ​សមុទ្រ​​របស់​កម្ពុជា​ដែល​បាន​ចូល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរសមុទ្រ​ដ៏​ស្អាត​បំផុត​នៅ​លើ​សកលលោក។ ពិធី​នេះ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១២ ឯ​ខេត្ត​ព្រះសីហនុ និង​លើក​ទី ២ នៅ​ឆ្នាំ ២០១៣ ក្នុង​ខេត្ត​កែប៕

 

 

អត្ថបទ៖ ម៉ឺន រស្មី