iPhone ឆ្នាំ​នេះ​អាច​នាំ​មុខងារ​ដូច Galaxy Note ដែល Steve Jobs ស្អប់​បំផុត

  • 2019-08-22 07:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​សំបក​ការពារ​ទូរសព្ទ​ Olixar បាន​លេច​ចេញ​នូវ​រូបរាង render របស់​​ iPhone ស៊េរី​ថ្មី​​នៅ​ក្នុង​សំបក​ការពារ​ និង​មាន​មុខងារ​ពិសេស​របស់​ត្រកូល​ Galaxy Note ទៀត​ផង​ នោះ​គឺ Apple Pencil។

កាល​ពី​ឆ្នាំ ២០០៧ អតីត​ស្ថាបនិក Apple លោក Steve Jobs បាន​សម្ដែង​នូវ​ការ​មិន​គាំទ្រ​ចំពោះ​ការ​ប្រើប្រាស់​ stylus ឬ ប៊ិច លើ​ទូរសព្ទ​របស់​ខ្លួន​។

Apple បាន​បង្ហាញ​ Apple Pencil នៅ​ឆ្នាំ​ ២០១៥ ដែល​សម្រាប់​អ្នក​ចូលចិត្ត​គូស​គំនូរ​ឬ សរសេរ​នៅ​លើ iPad Pro ហើយ​កាល​ពី​ឆ្នាំ​មុន​មាន​ចេញ​ ជំនាន់​ទី២ នៃ​ប៊ិច​នេះ។ Apple Pencil សម្រាប់​ iPhone នេះ​មាន​ទំហំ​តូច​ជាង​ pencil របស់​ iPad ។

គួរ​បញ្ជាក់ Olixar ក៏​ធ្លាប់​ទស្សន៍ទាយ​ខុស​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ​ អំពី iPhone SE 2 ហើយ​ថែម​ទាំង​ត្រៀម​បង្កើត​សំបក​សម្រាប់​ទូរសព្ទ​នេះ​ទៀត។ តួយ៉ាង ក្រុមហ៊ុន​​នេះ​ក៏​បាន​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ដែល​ថា​ iPhone នឹង​មាន​ពាក្យ​ ''Pro'' នៅ​ខាង​ចុង៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ