Samsung ដាក់លក់ផ្លូវការ Note 10|10+ មានរបស់ថែមក្រៅឡើងគគោក!
- 2019-08-23 08:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ដាក់លក់ផ្លូវការ Note 10|10+ មានរបស់ថែមក្រៅឡើងគគោក!
ចន្លោះមិនឃើញ
ក្រោយពីព្រឹត្តិការណ៍ដាក់បង្ហាញ និងការដាក់ឱ្យកម៉្មង់ទិញទុកមុនរួចមក ចំនួនអតិថិជនយ៉ាងច្រើនលើសលុបហួសពីការរំពឹងទុកបានអញ្ជើញមកដល់ក្រុមហ៊ុន និងតាមដេប៉ូផលិតផលសាមសុង ដើម្បីសាកសួរនូវកាលបរិច្ឆេទជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ Samsung។
ដើម្បីឆ្លើយតបតាមការស្រឡាញ់គាំទ្រ ក៏ដូចជាការជឿជាក់លើបច្ចេកវិទ្យាដ៏ពិសេសអស្ចារ្យ ក្រុមហ៊ុន សាមសុង ក៏ប្រញាប់ប្រញាល់បញ្ចេញឱ្យដល់ដៃអតិថិជនទាំងអស់ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន ខណៈពេលនេះ Galaxy Note 10 និង 10+ បានមកដល់ប្រទេសកម្ពុជាហើយ ពោលគឺ បានដាក់លក់ក្នុង **ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ នេះតែម្តង។**
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់៖ Samsung Galaxy Note 10
បំពាក់ដោយទំហំអេក្រង់ 6.3 អ៊ីញ មានរន្ធដាក់ស៊ីមកាត 2 មានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP RAM ទំហំ 8GB មេមូរី 256GB ថាមពលថ្ម 3,500 mAh មាន 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង មាន ២ ពណ៌៖ ប្រាក់ និងផ្កាឈូក និង តម្លៃ ៨៩៩ ដុល្លារ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់៖ Samsung Galaxy Note 10+
បំពាក់ដោយទំហំអេក្រង់ 6.8 អ៊ីញ, ប្រភេទ Dynamic AMOLED មានរន្ធដាក់ស៊ីមកាត ២ មានកាមេរ៉ាមុខ ១ គ្រាប់ទំហំ 10 MP កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP និង DepthVision Camera (សម្រាប់ថតរូប ឬ វីដេអូ ដែលធ្វើឱ្យព្រាលផ្ទៃខាងក្រោយ) RAM: 12GB មេមូរី 256GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបាន 1TB មានបច្ចេកវិទ្យាស្កេនដៃដោះសោរលើអេក្រង់ ថាមពលថ្ម 4,300 mAh មាន ៣ គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង មាន ៣ ពណ៌៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រាក់ និង តម្លៃ ១០៥៩ ដុល្លារ។
មិនទាន់អស់នៅឡើយទេ សម្រាប់អតិថិជនដែលមានបំណងចង់បង់រំលោះស្មាតហ្វូនប៊ិចនេះ ក្រុមហ៊ុន ក៏មានការផ្តល់ជូនការបង់រំលោះដោយគ្មានការប្រាក់(០%) រយៈពេល ៩ ខែ (បង់៣០%មុន សល់៧០%បង់រំលោះ៩ខែ) ការបង់រំលោះនឹងផុតកំណត់ថ្ងៃទី ២៣ សីហា ២០១៩។
លើសពីនេះទៅទៀត ក៏មានការផ្តល់ជូនស៊ីមកាតលេខពិសេសពី Cellcard ដែលអាចប្រើប្រាស់អ៊ីធើណិតដោយឥតគិតថ្លៃរហូតដល់ 180GB ផងដែរ។
កុំឱ្យឱកាសក្លាយជាម្ចាស់ស្តេចកំពូលស្មាតហ្វូនរំលងឱ្យសោះ នៅមានលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតដែលពិពណ៌នាមិនទាន់អស់សម្រាប់ Samsung Galaxy Note 10 និង Galaxy Note 10+។
សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា៕