លោក​ គីម ហ៊ាង ៖ “ថ្ងៃ​​​ក្រោយ​ ខ្ញុំ​នឹង​បង្រួម​ស្ទឹង​ទាំង​អស់​ឱ្យ​​ទៅ​ជា​ទន្លេ ខ្ញុំ​នឹង​បង្រួម​ទន្លេ​ទៅ​ជា​សមុទ្រ​”

  • 2019-08-23 05:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុទ្ធសាស្ត្រ​ដែល​​ខ្ញុំ​កំពុង​ធ្វើ​បច្ចុប្បន្ន​​​​​ ​ដែល​មនុស្ស​ជាច្រើន​អត់​ទាន់​ធ្វើ​ទេ ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​បង្រួម​ស្ទឹង​ទាំងអស់​ឱ្យ​ទៅ​ជា​ទន្លេ​ ខ្ញុំ​នឹង​បង្រួម​ទន្លេ​ឱ្យ​ទៅ​​ជា​សមុទ្រ​ ហើយ​ខ្ញុំ​នឹង​រុញ​សមុទ្រ​ចូល​ក្នុង​បាត​សមុទ្រ”។​​ ទាំង​នេះ​គឺ​ជា​ការ​បង្ហើប​ឱ្យ​ដឹង​របស់​លោក ​គីម ហ៊ាង ​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Real Estate ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង sabay ទាក់​ទង​នឹង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ដើម្បី​ឈាន​​ទៅ​ក្ដោបក្ដាប់​​ ទីផ្សារ​​ភ្នាក់ងារ​អចលន​​ទ្រព្យ​​នា​ពេល​អនាគត​។

ជា​សហគ្រិន​​មួយ​រូប​មាន​បទពិសោធន៍​លើ​ផ្នែក​នេះ​ជាង​ ១០ ឆ្នាំ​លោក​មហិច្ឆតា​ ​ក្ដី​​សុបិន​​ធំ​មួយ​ នៅ​រង្វង់​ ១០ ឆ្នាំ​ខាង​មុខ​គឺ​ការ​​បើក​សាខា​ក្រុមហ៊ុន​ឱ្យ​បាន​​គ្រប់​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​ គ្រប់​ខេត្ត​ និង​ស្រុក​សំខាន់ៗ​ ទូទាំង​ប្រទេស​។ នៅ​ពេល​មាន​សាខា​​គ្រប់​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​មាន​បំណង​ចង់​ទិញ​ដី​ លក់​ដី​ វាយ​តម្លៃ​ដី​ អភិវឌ្ឍន៍​ដី​ និង​គ្រប់​គ្រង​ដី​ជា​ដើម​​ គឺ​ត្រូវ​តែ​រត់​មក​រក​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក​ ពោល​គឺ​ដូច​​គ្នា​ទៅ​នឹង​ធនាគារ​អេស៊ីលី​ដាយ៉ាង​ដូច្នេះ​ដែរ។ ធនាគារ​អេស៊ីលី​ដា គឺជា​ធនាគារ​ក្នុងស្រុក​​ ដែល​មាន​សាខា​ច្រើន​ជាងគេ​ទូទាំង​ប្រទេស​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​គ្រប់​ច្រក​ល្ហក​។

កាលពី​ឆ្នាំ​មុន​​លោក​ គីម ហ៊ាង បាន​ទិញ​សិទ្ធិ Master Franchise ​​ពី​ក្រុមហ៊ុន​អចលន​ទ្រព្យ​អាមេរិក Keller Williams Realty (KW) យក​មក​ប្រទេស​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​អចលន​ទ្រព្យ​លំដាប់​ពិភពលោក ​ដូចជា​ Century21, ERA, CBRE, knight Frank ជា​ដើម​បាន​ចូល​មក​កាន់​ទីផ្សារ​នេះ​រួច​ទៅ​ហើយ។​ ក្រុមហ៊ុន Keller Williams Realty គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​នៅ​ សហរដ្ឋអាមេរិក និង​លើ​​ពិភពលោក​នា​ឆ្នាំ​ ២០១៧ ​រហូត​ដល់​ជាង១០០០​លាន​ដុល្លារ​ និង​មាន​ភ្នាក់ងារ​សរុប​ចំនួន​១៦៥ ៦៤២ ​នាក់​ទូទាំង​ពិភពលោក​។

អញ្ចឹង​មាន​ន័យ​ថា យើង​នឹង​តភ្ជាប់​ខណ្ឌ​ទាំងអស់​នៅ​ភ្នំពេញ​ ចូល​គ្នា​មាន​ន័យ​ថា យើង​មាន​គ្រប់​ខណ្ឌ​ ខណ្ឌ​ណា​ក៏​យើង​មាន​ព័ត៌មាន​ដែរ ​យើង​មាន​គ្រប់​ខេត្ត​ ខេត្ត​ណា​ក៏​យើង​មាន​ព័ត៌មាន​ដែរ យើង​មាន​គ្រប់​ស្រុក​ ស្រុក​ណា​ក៏​យើង​មាន​ព័ត៌មាន​ដែរ ។ យើង​បង្រួម​ខណ្ឌ​ទាំង​អស់​ចូល​គ្នា​គឺ​យើង​កាន់កាប់​បាន​ តាម​ខេត្ត ស្រុក​ទាំង​អស់​បញ្ចូល​គ្នា​គឺ​យើង​គ្រប់​គ្រង​តម្លៃ​តាម​ខេត្ត​បាន​។ ​ខេត្ត​ និង​ក្រុង​ចូល​គ្នា​បាន​ដី​ធ្លី​នៅ​ស្រុក​ខ្មែរយើង​រុញ​ទៅ​បរទេ​ស​ស្រួល​”។

លោក​ គីម ហ៊ាង​ បាន​បន្ថែម​​ថា ការ​រក​ស៊ី​ដីធ្លី​ ព័ត៌មាន​គ្រប់​គ្រាន់​គឺ​ស្នើ​ទទួល​ជោគជ័យ​ ៥០%  ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ Keller Williams Cambodia មានសាខាចំនួន៤ នៅ​ក្នុង​ទី​ក្រុងភ្នំពេញ ​ហើយ​ចុង​ឆ្នាំ​២០១៩ ឬ​ឆ្នាំ​២០២០ ​នឹង​អាច​មាន​សាខា​ក្នុង​ក្រុង​ភ្នំពេញ​ចំនួន៤ ​និង​ក្នុង​ខេត្ត​ចំនួន​១​។

អត្ថបទ៖ សុផល