ប្រទេស​ចំនួន ១៦ ដែល​មាន​អត្រា​អ្នក​ចេះ​អក្សរ​ក្រោម ៥០%

  • 2019-08-23 12:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិភពលោក​កាន់​តែ​អភិវឌ្ឍ​ទៅ​មុខ ដោយ​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន យ៉ាងណាមិញ ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​នៅ​តែ​មាន​គម្លាត​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត។ បើ​និយាយ​ពី​អត្រា​អក្ខរកម្ម (អត្រា​អ្នក​ចេះ​អក្សរ) ប្រទេស​មិន​តិច​ទេ ដែល​មាន​ចំនួន​ប្រជាជន​ខ្លួន ១០០% ចេះ​អក្សរ ប៉ុន្តែ​ប្រទេស​ខ្លះ​វិញ រក​មិន​បាន​ពាក់កណ្ដាល​នៃ​ប្រជាជន​របស់​ខ្លួន​ផង។

ខាង​ក្រោម​នេះ​ជា ប្រទេស​ចំនួន ១៦ ដែល​មាន​អត្រា​អក្ខរកម្ម​តិច​ជាង ៥០%៖

១. ហៃទី (តំបន់​ការីប៊ៀន)៖ ៤៩%

២. សេរ៉ាឡេអូន (ទ្វីប​អាហ្វ្រិក)៖ ៤៦%

៣. ម៉ូរីតានី (ទ្វីប​អាហ្វ្រិក)៖ ៤៦%

៤. លីបេរីយ៉ា (ទ្វីប​អាហ្វ្រិក)៖ ៤៣%

៥. កូឌីវ័រ (ទ្វីប​អាហ្វ្រិក)៖ ៤១%

៦. សូម៉ាលី (ទ្វីប​អាហ្វ្រិក)៖ ៣៩%

៧. អេត្យូពី (ទ្វីប​អាហ្វ្រិក)៖ ៣៩%

៨. ឆាដ (ទ្វីប​អាហ្វ្រិក)៖ ៣៨%

៩. សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (ទ្វីប​អាហ្វ្រិក)៖ ៣៧%

១០. អាហ្វហ្គានីស្ថាន (ទ្វីប​អាស៊ី)៖ ៣២%

១១. ម៉ាលី (ទ្វីប​អាហ្វ្រិក)៖ ៣១%

១២. ប៊ូគីណាហ្វាសូ (ទ្វីប​អាហ្វ្រិក)៖ ២៩%

១៣. បេនីន (ទ្វីប​អាហ្វ្រិក)៖ ២៩%

១៤. ស៊ូដង់​ខាង​ត្បូង (ទ្វីប​អាហ្វ្រិក)៖ ២៧%

១៥. ហ្គីណេ (ទ្វីប​អាហ្វ្រិក)៖ ២៥%

១៦. នីហ្សេរ (ទ្វីប​អាហ្វ្រិក)៖ ១៥%

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី