មកស្គាល់គ្រឿងផ្សំសំ​ខាន់​ៗ​ បង្កប់ក្នុង​កាមេរ៉ា​ ​60X​ ​Digital​ ​Zoom​

  • 2019-08-24 10:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​បច្ចុប្បន្ន ​ដោយ​មិន​ត្រឹមតែ​ជា​កម្មវិធី​តម្លើង​ថ្មី​ៗ​ដែល​អាច​ជួយ​ដល់​ការប្រើ​ប្រាស់​រប​ស៉​ពួកគេ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​អាច​ជា​ទូរសព្ទ​ដែល​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​ពួកគេ​ ​មាន​ភាព​រីករាយ​​គ្មាន​ដែន​កំណត់​ថែមទៀត​ផង​។ ​ចំណែក​សមត្ថភាពខ្លាំងលើកាមេរ៉ាទូរសព្ទ ក្នុង​វិស័យ​ថតរូប​វិញ​ ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែរ​ ​ធ្វើឲ្យ​ពួកគេ​​គិតថា​​ពិត​ជាចូល​និង​ស្រលាញ់​ទូរសព្ទ​នោះ​ខ្លាំង​។​

Night mode នៅលើ Reno​ ​Series

​ស្មា​ត​ហ្វូ​ន​ ​Reno​ ​Series​ ​គឺជា​ប្រភេទ​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ ​OPPO​ ​ដោយ​វា​បាន​ចូលខ្លួន​មក​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​ដែល​ធ្លាប់​ជា​ចំងល់​ ​ជា​ការ​ចោទសួរ​ ​ពីសំណាក់​អតិថិជន​របស់​ពួកគេ​ ​ប៉ុន្តែ​វត្តមាន​របស់​ ​Reno​ ​Series​ ​ទាំង​ផ្នែក​ខាងមុខ​ ​ផ្នែក​ចំហៀង​ ​និង​ ​ផ្នែក​ខាងក្រោយ​ ​គឺ​បាន​ដោះស្រាយ​ម៉ា​ស្អាត​តែម្តង​។

វា​គ្មាន​ចន្លោះ​ឆក​លើ​អេក្រង់​ខាងមុខ​ ​ងាយស្រួល​ចាប់កាន់​ក្នុង​ដៃ​គ្រប់​ជ្រុង​មិនធំ​ពេក​ ​មិនតូច​ពេក​ ​និង​​ពណ៌​ផ្នែក​ខាងក្រោយ​កា​លី​ប​បែប​ ​High​ ​Show​ ​ជាមួយនឹង​បៃតងស្រស់(​Ocean​ ​Green)​ ​និងពណ៌ខ្មៅរលោង​(​Jet​ ​Black)​ ​បែប​ ​3D​ ​Gradient​ ​ដ៏​ល្អ​ឥត​ខ្ជោះ​ ​និង​កំពុងពេញនិយម​។​

បច្ចេកវិទ្យា​ ​10X​ ​Hybrid​ ​Zoom លើ ​Reno​ ​Series

គ្រឿងក្នុងសំ​ខាន់​ៗ​ បង្កប់ក្នុង​កាមេ​រ៉ា​ ​OPPO​ ​Reno​ ​Series​ ដែលជួយឲ្យទូរសព្ទនេះឈរ​នៅ​លើ​ចំណាត់ថ្នាក់​ល្អ​មួយ​ក្នុង​ទីផ្សារ​ទូរសព្ទ​បាន​ ក៏ព្រោះតែវា​បាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​48MP​+​8MP​+​13MP​ ​បច្ចេកវិទ្យា​ ​10X​ ​Hybrid​ ​Zoom​ ​(​ដែល​មាន​បង្កប់​កាមេរ៉ា​ ​60X​ ​Digital​ ​Zoom​)​ ​កាមេរ៉ា​ផុស​ចេញចូល​បែប​ព្រុយ​ត្រីឆ្លាម​ទំហំ​ ​16MP​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យាមួយ​នេះ ​នៅតែ​បន្ត​ផ្តល់​នូវ​កម្ម​វិ​ធី​ថ្មី​ៗ​ដើម្បី​ពង្រឹង​សមត្ថភាព​កាមេរ៉ា​ថតរូប​របស់​ពួកគេ​បន្ថែម​ទៀត​ ​ដូចជា​មុខងារ AR​ ​សម្រាប់​ចាក់​បំពេញ​រូបភាព​ ​ដែល​វា​មាន​ ​Software​ ​ស្រដៀងគ្នា​នឹង​កម្មវិធី​កាត់ត​រូបភាព​ដ៏​មានប្រសិទ្ធភាព​ដូច្នោះ​ដែរ​ ​រួមបញ្ចូល​គ្នា​ជាមួយនឹង​មុខងារ​ ​AI​ ​ដែល​វា​ចូលខ្លួន​ជាមួយនឹង​អ្នក​ចាប់តាំងពី​លោកអ្នក​ចាប់កាន់​ទូរសព្ទ​ថត​ ​រហូតដល់​ពេល​ដែល​លោកអ្នក​ទទួល​បាន​រូបថត​មក​ ​គឺ​វា​នៅ​ជាប់​ជានិច្ច​។

​ជាមុ​ខ​ងារ​ដ៏​ទាន់សម័យ​ដែល​ជួយ​កែ​ផ្ទៃមុខ​របស់​មនុស្ស​ដែល​ស្រអាប់​ ​ស្លេកស្លាំង​ឲ្យ​មកកាន់​តែ​ម៉ត់​រលោង​បែប​ធម្មជាតិ​ ​Digital​ ​តែម្តង​,​ ​មុខងារ​ ​HDR​ ​និង​ ​multi​-​frame​ ​noise​ ​ដែល​អាច​ជួយ​កាត់បន្ថយ​សំលេង​រំខាន​ជាច្រើន​ដើម្បី​ផ្តល់​នូវ​រូបភាព​ភ្លឺច្បាស់​ ​រហ័ស​​និង​ត្រជាក់​ភ្នែក​។​

Portraitmode លើ ​Reno​ ​Series

​នៅ​លើ​ទូរសព្ទ​ដៃ​ ​OPPO​ ​Reno​ ​Series​ ​គឺ​ត្រូវ​បាន​គេ​ដឹង​ថា​បង្កើត​ចេញ​មក​ដើម្បី​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ធ្លាប់​មាននៅ​លើ​ម៉ូ​ឌែ​លមុនៗ​ ​ព្រោះ​វា​អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​ទទួលយក​នូវ​បទពិសោធន៍​បាន​យ៉ាងច្រើន​ពី​ការប្រើ​ប្រាស់​កាមេរ៉ា​ថតរូប​កាន់​ ​បានតែ​ងាយស្រួល​ជាង​មុន​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ទាំង​ការ​ថតរូប​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​ខ្សោយ​ ​ទាំង​ការ​ថតរូប​បែប​ ​Portrait​ ​ការ​ថតរូប​ជា​ក្រុម​ ​ការ​ថតរូប​ទេសភាព​ជាដើម​ ​ដូច​គេ​និយាយ​មែន​ ​OPPO​ ​Reno​ ​លើស​ពី​អ្វី​ដែល​អ្នកមើល​ឃើញ​៕​

​ ​ ​

អត្ថបទ៖ រក្សា