ចៃដន្យ​ហួស តារា​ខ្មែរ​យើង សូនីតា និង​​អតីត​សមាជិកក្រុម SNSD កើត​ជួន​គ្នា​សឹង​គ្រប់​មុខ

  • 2019-08-25 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ចៃដន្យ​យ៉ាង​កម្រ​មួយ បាន​កើត​មាន​​ឡើង​លើ​តារា​ស្រី​ខ្មែរ មាន សូនីតា និង​តារា​ស្រី​កូរ៉េ Sooyoung ​អតីត​សមាជិក​ក្រុម SNSD ដោយ​ពួក​គេ​ទាំង​ពីរ បាន​ចាប់​កំណើត​ជួន​គ្នា​សឹង​គ្រប់​មុខ។

តាម​ព័ត៌មាន គឺ​ថា​ទាំង សូនីតា និង Sooyoung គឺមាន​​ថ្ងៃ​កំណើត​ដូច​គ្នា​ខ្លាំង​តែ​ម្ដង គឺ​កើត​ក្នុង​ថ្ងៃ​ទី ១០ កុម្ភៈ ១៩៩០ ។ ឃើញ​ថា ពួក​គេ​កើត​ជាមួយ​គ្នា​ទាំង​ថ្ងៃ ខែ និង​ឆ្នាំ ដោយ​នៅ​តែ​ម៉ោង​ទៀត​ប៉ុណ្ណោះ។ យ៉ាង​ណា​ម៉ោង មិន​ត្រូវ​​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

តារាសម្តែង​ មាន សូនីតា កើត​ថ្ងៃ​ទី​១០ ខែ ​កុម្ភៈ ឆ្នាំ ១៩៩០ មាន​បង​ប្អូន​ពីរ​នាក់​ជា​កូន​ពៅ ​មាន​ដើម​កំណើត​មក​ពី​ខេត្ត កំពង់ចាម ។ ចំណែក Sooyoung តារា​ចម្រៀង​ក្នុង​សមាជិក​ក្រុម Girl's Generation កើត​ថ្ងៃ​ទី​ ១០ ខែ កុម្ភៈ ១៩៩០  កម្ពស់​១ម៉ែត្រ​៧០​ កើត​នៅ​ទីក្រុង Qwangju ខេត្ត ​Gyeonggi ប្រទេស​កូរ៉េ​ខាង​ត្បូង​។​   ស្ថិត​នៅ​ក្នុង​ទឹក​ដី​ផ្សេង​ពី​គ្នា​ ប៉ុន្តែ​វ័យតំណាល​គ្នា​ តើ​សម្រស់​អ្នក​ទាំង​ពីរ​វិញ​ ​យ៉ាង​ណា​ដែរ​ ​ទស្សនា​រូបភាព​ខាង​ក្រោម​៖​

រូបភាពព៖ ទំព័រហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា