Griezmann ស៊ុត​ ២គ្រាប់ ជួយ​ឲ្យ Barcelona ឈ្នះ​លើកដំបូង​ក្នុងលីគ (វីដេអូ)

  • 2019-08-26 01:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ស៊ុត​បញ្ចូលទី​ ២គ្រាប់ ជួយ​ឲ្យ Barcelona វាយ​បក​យកឈ្នះ Real Betis ៥-២ ក្នុង​សប្ដាហ៍ទី២ នៃ​លីគ​កំពូល​អេស្ប៉ាញ កាលពីយប់មិញ។

Griezmann អបអរក្រោយស៊ុតបញ្ចូលទី (រូបភាព៖ Getty)

គ្រាប់​ទី១ របស់​ខ្សែប្រយុទ្ធ​បារាំង​ រក​បាន​នៅ​នាទី ៤១ ដែល​ជា​គ្រាប់​បាល់​តាម​ស្មើ បន្ទាប់ពី Nabil Fekir ស៊ុត​ឲ្យក្រុមភ្ញៀវ​នាំមុខ​នៅ​នាទី ១៥។ ឈាន​ចូល​តង់ទី២ បាន ៥នាទី Griezmann បាន​បន្ថែម​គ្រាប់​ទី២ មុន​ពេល Carles Perez, Jordi Alba និង Arturo Vidal ស៊ុត​ម្នាក់​១គ្រាប់ទៀត ឲ្យ Barca នាំមុខ ៥-១។ ចំណែក Loren Moren ជា​អ្នក​ស៊ុត​គ្រាប់​ទី២ ឲ្យ Betis នៅនាទី ៧៩។

លទ្ធផល​នេះ ជួយ​ឲ្យក្រុមលោក Ernesto Valverde ហក់​ឡើងលេខ ៩ ដោយ​មាន ៣ពិន្ទុ ក្នុង​២ប្រកួត (ប្រកួត​ដំបូង​ចាញ់ Athletic Bilbao)។

ប្រកួតបន្ទាប់ Barcelona ទៅសួរ​សុខទុក្ខក្រុម Osasuna ចំណែក Real Betis ទទួល​ភ្ញៀវ Leganes។

ទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម