Lexus RX400h ស៊េរីឆ្នាំ ២០០៦ Full Option តម្លៃមិនចាញ់ឡានខ្លាញ់គោ
- 2019-08-26 02:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus RX400h ស៊េរីឆ្នាំ ២០០៦ Full Option តម្លៃមិនចាញ់ឡានខ្លាញ់គោ
ចន្លោះមិនឃើញ
Lexus ជារថយន្តប្រភេទតួខ្ពស់ SUV លក់ដាច់ជាងគេក្នុងពិភពលោក ជាក់ស្ដែង ក្នុងប្រទេសកម្ពុជាត្រកូល RX នេះមានចាប់ពី RX300 ដល់ 400h ពោលគឺសឹងតែគ្រប់ស៊េរី របស់ RX ទៅហើយដែលមានវត្តមាននៅក្នុងស្រុកខ្មែរ។
Lexus ម៉ូដែល RX ប្ដូររូបរាង ទំហំម៉ាស៊ីន និងលេខនៅបន្ទាប់ពីអក្សរ RX នោះក៏ប្រែប្រួលដែរ (RX300, RX330, RX350)។ ងាកមកមើល Lexus RX400h ស៊េរីឆ្នាំ ២០០៦ ដែលបានវិវត្តន៍មករថយន្តប្រភេទ Hybrid ម៉ាស៊ីនV6 ប្រើចង្គឹះលេខ ស្វ័យប្រវត្តិ។ កម្រិតស៊ីសាំងជាមធ្យមរបស់វាគឺ ៨,៤ លីត្រ/១០០គ.ម ដោយ ផ្លូវក្នុងក្រុង និង ៩.៤លីត្រ/១០០គ.ម ផ្លូវក្រៅក្រុង។
ទាំងផ្នែកខាងក្រៅ និង ខាងក្នុងរបស់រថយន្តមានប្រភាពប្រណិតមិនចាញ់ស៊េរីទំនើបប៉ុន្មានឡើយ និយាយពីបញ្ហាសុវត្ថិភាពវិញ មានប្រព័ន្ធហ្វ្រាំង ABS លើកង់ទាំង ៤ តែម្ដង ជាមួយប្រព័ន្ធទប់លំនឹងរថយន្ត និងការពារពីការគ្រលែង។
ផ្នែកខាងក្នុងវិញ បំពាក់មកជាមួយពូកស្បែក ដែលអាចកែទីតាំងដោយប្រព័ន្ធបញ្ជា និងអាចកម្តៅកៅអីបាន។ តាមប្រភពពីហាងក្នុងស្រុកមួយចំនួន Lexus RX400h ស៊េរីឆ្នាំ ២០០៦ មួយទឹកប្រភេទ Full Option ពណ៌ទឺកមាស មានតម្លៃខ្ទង់ ៣៨ ០០០ ដុល្លារ និងពណ៌ស មានតម្លៃខ្ទង់ ៤ ០០០០ ម៉ឺនដុល្លារ៕
ចុចអាន៖
មកដឹងតម្លៃផ្លាកលេខរថយន្ត បើចង់ទិញលេខផ្លោះ ៤ ស៊េរី
មាន Rolls-Royce ១១ គ្រឿងហើយមិនស្កប់ ទិញថែមមួយទៀត កុម្ម៉ង់យកពណ៌ពិសេស
បញ្ជាក់៖ តម្លៃអាចប្រែប្រួលតាមទីផ្សារក្នុងស្រុក។