ប្រាក់ មុន្នីឧត្តម ក្លាយជាទូតសុច្ឆន្ទៈជាលើកទី២

  • 2019-08-26 04:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​របស់​កម្ពុជា​ ប្រាក់ មុន្នីឧត្តម បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់ ​Urban Village ហើយ​កាល​ពី​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​នៅ FACTORY Phnom Penh។

អ្នក​ស្រី Catherine នាយក​ប្រតិបត្តិ​របស់​គម្រោង​ Urban Village បាន​និយាយ​​ថា៖ «ខ្ញុំ​សម្លឹង​ឃើញ​ថា​យើង​មាន​ក្ដី​សុបិន​ដូច​គ្នា។ ឧត្តម​ជា​កីឡាករ​ម្នាក់​ដែល​មាន​មហិច្ឆតា​ក្នុង​ការ​ប្រឹងប្រែង​សម្រេច​ជោគជ័យ​របស់​ខ្លួន ដូច​គ្នា​ទៅ​ហ្នឹង​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​នៅ​ទី​នេះ​​គឺ​យើង​ចង់​សម្រេច​ក្ដី​ស្រមៃ​ដូច​គ្នា»។ កីឡាករ​អ្នក​ខេត្ត​ស្វាយរៀង​រូប​នេះ​ក៏​បាន​ប្រាប់ Sabay ដែរ​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​រីករាយ​មែនទែន​​ដែល​ត្រូវ​បាន​ជ្រើសរើស​​ជា​ទូតច្ឆន្ទៈ​នេះ។ ​យើង​មាន​មហិច្ឆតា​រួម​ដូច​គ្នា​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​រួម​តែ​មួយ​ អ៊ីចឹង​យើង​​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​អោយ​គម្រោង​នេះ​រីក​ដុះដាល​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា»​។

រំលឹក​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​កីឡាករ​រូប​នេះ​ធ្វើ​​ជា​ទូតច្ឆន្ទៈ​នោះ​ ដោយ​កាល​ពី​មុន​រូប​គេ​ក៏​ធ្លាប់​ធ្វើ​ជា​ទូតច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ឡាន​ល្បី​មួយ​ដែរ​។ ឧត្តម ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​របស់​កម្ពុជា ​ដោយ​រដូវ​កាល​នេះ​រូបគេ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​កំពុង​ជួយ​ក្រុម​ស្វាយ​រៀង​ឈរ​កំពូល​តារាង​ និង​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ៕

អត្ថបទ៖ Yorn Sovieth