យ៉ាងណា​ហើយ​តារាង​ Top Scorer នៅ​ Premier League

  • 2019-08-26 06:47:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ Premier League បាន​រំកិល​ខ្លួន​ឈាន​ដល់​សប្ដាហ៍​ទី​៣​ហើយ​ ក្រោយ​បើក​រដូវ​កាល​ថ្មី​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​មក។​

៣សប្ដាហ៍​មក​នេះ​ Liverpool នៅ​តែ​បន្ត​នាំ​មុខ​គេ​នៅ​កំពូល​តារាង​ ដោយ​ប្រកួត​៣​ដង​ ឈ្នះ​ទាំង​៣​មាន​ ៩​ពិន្ទុ​តាម​ពី​ក្រោយ​ដោយ​គូ​ប្រជែង​ចាស់​ Manchester City លេង​៣​ ឈ្នះ​២​ ស្មើ​១​មាន​៧​ពិន្ទុ​ និង​ Arsenal លេង​៣​ ឈ្នះ​២​ ចាញ់​១​មាន​៦​ពិន្ទុ។​

នៅ​តារាង​ Top Scorer ឯណោះ​វិញ​ក៏​កំពុង​ប្រទាញប្រទង់​គ្នា​មិន​អន់​ដែរ។​ ខ្សែ​ប្រយុទ្ធ​ហ្វាំងឡង់​ Teemu Pukki បន្ត​​ឈរ​លើ​គេ​ រក​បាន​៥​គ្រាប់​ពី​៣​ប្រកួត។​ Raheem Sterling នៅ​លេខ​២​ មាន​៤​គ្រាប់​ ខណៈ​ Ashley Barnes និង​ Mohamed Salah ដែល​ទម្លាយ​ទី​ Arsenal ២​គ្រាប់​កាល​ពី​ថ្ងៃ​សៅរ៍​​ កំពុង​ឈរ​លេខ​៣​ដូចគ្នា​ មាន​៣​គ្រាប់​ក្នុង​ដៃ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ