ស្រាយ​មូលហេតុ​​នៃ​ក្បាច់​អបអរ​របស់ Griezmann បាច​ផ្លេកៗ​​លើ​អាកាស​យប់​មិញ

  • 2019-08-26 07:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann បាន​បង្ហាញ​ក្បាច់​អបអរ​​ប្លែក​បាច​ផ្លេកៗ​​លើ​អាកាស​កាល​ពី​​យប់​មិញ បន្ទាប់​ពី​រក​គ្រាប់​នាំ​មុខ​បាន​សម្រេច​ឲ្យ​ Barcelona។

​​Griezmann ត្រូវ​ទទួល​បន្ទុក​ធ្វើ​ការងារ​​ធ្ងន់​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ ដោយ​សារ​តែ​ដៃ​គូ Lionel Messi និង Luis Suarez សុទ្ធ​តែ​របួស​ដូច​គ្នា​បាន​ត្រឹម​អង្គុយ​។ ក្នុង​ការ​ប្រកួត Barca យក​ឈ្នះ Real Betis ៥-២ កីឡាករ​ចំណូល​ថ្មី Griezmann រក​បាន​២​គ្រាប់​ម្នាក់​ឯង។

អ្វី​ដែល​គេ​គ្រប់គ្នា​ចាប់​អារម្មណ៍ បន្ទាប់​ពី​​ទាត់​ចូល​ទី​គ្រាប់​ទី​២ កីឡាករ​សញ្ជាតិ​បារាំង​​បាន​រត់​ទៅ​​កន្លែង​ទាត់​បាល់​ជ្រុង យក​ផ្លេក​ៗ​ពី​ក្រុម​ការងារ​រួច​បាច​ឡើង​លើ ដែល​នេះ​ជា​ក្បាច់​អបអរ​ដ៏​ប្លែក​មួយ។ តាម​ការ​ឲ្យ​ដឹង Griezmann ធ្វើ​បែប​នេះ​គឺ​​​យក​គំរូ​​ក្បាច់​អបអរ​តាម​កីឡាករ​បាល់​បោះ​អាមេរិក LeBron James។

ក្រៅ​ពី​បាល់ទាត់ Griezmann ក៏​ជា​អ្នក​ចូលចិត្ត​កីឡាករ​បាល់​បោះ​ផង​ដែរ។ កន្លង​ទៅ​គេ​ក៏​ធ្លាប់​បង្ហាញ​សមត្ថភាព​បោះ​បាល់​ចូល​កន្ត្រក​ជាមួយ​កីឡាករ​នៅ NBA គឺ CJ McCollum។ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ផ្ទេរ​មក​កាន់ Barcelona នៅ​រដូវ​ក្ដៅ​នេះ​ ជាមួយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​១២០​លាន​អឺរ៉ូ៕​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ