ផ្សារទំនើប រតនា ផ្លាហ្សា មានកម្មវិធីពិសេសមិនធ្លាប់មាន សម្រាប់អតិថិជន
- 2019-08-26 09:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើប រតនា ផ្លាហ្សា មានកម្មវិធីពិសេសមិនធ្លាប់មាន សម្រាប់អតិថិជន
ចន្លោះមិនឃើញ
តើអ្នកកំពុងរកកន្លែងដើរកម្សាន្ត ដែលស័ក្ដិសម សម្រាប់ការជួបជុំគ្រួសារ ដែលមានសមាជិកច្រើននាក់មែនទេ? មិនពិបាករកទេ ដូច្នេះថ្ងៃនេះ សូមណែនាំពីកន្លែងដើរកម្សាន្តដ៏ស័ក្ដិសមសម្រាប់គ្រួសារមានក្មេងតូចៗ គឺផ្សារទំនើបរតនា ផ្លាហ្សា ដែលមានហាងលក់ទំនិញផ្សេងៗ គុណភាពល្អពិត មានលក់សម្ភារប្រើប្រាស់ មានកន្លែងកម្សាន្តកុមារ មាននូវអាហារដ្ឋានដ៏ស្អាត ទីធ្លាធំទូលាយ ហើយមានតម្លៃសមរម្យ ថែមទាំងមានអនាម័យខ្ពស់ មានផាសុកភាព មុខម្ហូបណាក៏មានរសជាតិឈ្ញុយឆ្ងាញ់ និងទទួលបានប្រូម៉ូសិន ដ៏អស្ចារ្យថែមទៀតផងពីផ្សារទំនើប រតនា ផ្លាហ្សា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីផ្សារទំនើប រតនា ផ្លាហ្សា ដែល Sabay ទើបទទួលបាននៅថ្ងៃទី ២៦ ខែសីហា នេះ។
សេចក្ដីប្រកាសដដែលបានឲ្យដឹងទៀតថា ផ្សារទំនើបរតនា ផ្លាហ្សា មានលក់កញ្ចប់ប្រូម៉ូសិនពិសេសតម្លៃ ២៨ ៩០០៛ លោកអ្នកទទួលបានបណ្ណមួយ ដែលអាចប្រើប្រាស់នៅអាហារដ្ឋាន រតនា ផ្លាហ្សា។ បណ្ណមានជាសន្លឹកតូចៗ ដែលអ្នកអាចប្តូរជាម្ហូបចំនួន ៤ មុខ និងភេសជ្ជៈ ២ ប្រភេទ។ ប្រូម៉ូសិននេះ ពិតស័ក្ដិសមសម្រាប់អ្នកដែលមានគ្នាច្រើនចង់ទទួលបានការចំណេញ។ បណ្ណនេះមានសពុលភាពក្នុងការប្រើប្រាស់ បើអ្នកប្រើបណ្ណនេះមិនអស់ លោកអ្នកក៏អាចរក្សាទុកបណ្ណនេះសម្រាប់ប្រើប្រាស់នៅថ្ងៃបន្ទាប់ក៏បាន។
សូមទស្សនាវីដេអូ
រដូវភ្លៀងអញ្ចឹងមិនចាំបាច់ទៅណាឆ្ងាយទេ មកផ្សារទំនើបរតនា ផ្លាហ្សា ជាកន្លែងដើរកម្សាន្តដ៏ស័ក្ដិសមសម្រាប់អ្នក ក្រៅពីហាងអាហារ និងភេសជ្ជៈ ផ្សារទំនើបបើកចំកណ្ដាលក្រុងមួយនេះ នៅមានហាងយីហោល្បីៗ ច្រើនសន្ធឹកទៀតដូចជាហាងទំនិញកម្រិតគុណភាពស្តង់ដារជប៉ុន MINISO ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី។ ក៏មាន Brand ល្បីៗដូចជា HUAWEI គឺជាក្រុមហ៊ុនផលិតផលគ្រឿងអេឡិចត្រូនិកដ៏មានគុណភាពខ្ពស់ឈានមុខគេ ធ្លាប់មានប្រវត្តិឈ្នះពានរង្វាន់ជាលក្ខណៈជាតិ និងអន្តរជាតិជាច្រើនដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីផងដែរ។
ព័ត៌មានបន្ថែម: ០៩៨ ៩៩៨ ១០១
Facebook: Ratana Plaza