ចោរមានសញ្ញាប័ត្រ! ចូលលួចឡានអគ្គិសនីត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ
- 2019-08-27 02:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចោរមានសញ្ញាប័ត្រ! ចូលលួចឡានអគ្គិសនីត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ
ចន្លោះមិនឃើញ
នៅពេលថ្មីៗនេះ មានករណីចោរកម្មបង្កជាការភ្ញាក់ផ្អើល ដោយសារមានចោរមួយក្រុមមានគ្នា ២ នាក់បានធ្វើសកម្មភាពចូលលួចរថយន្ត Tesla មួយចតចោលមុខផ្ទះ ដោយប្រើវិធីសាស្ត្រលួចបែបថ្មី យកចេញដោយស្ងៀមស្ងាត់បំផុតចំណាយពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។
ករណីនេះកើតឡើងនៅចក្រភពអង់គ្លេស តាមរយៈកាមេរ៉ាសុវត្ថិភាពក្រៅផ្ទះរបស់ម្ចាស់រថយន្ត បានឲ្យដឹងថា រថយន្តដែលត្រូវបានចោរលួចនោះគឺ Tesla Model S ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមចោរបានប្រើវិធីសាស្ត្រ Relay Attacks ដោយដាក់បញ្ចូលកូដថ្មីទៅលើតេឡេ ដែលមានសមត្ថភាពអាចដោះសោរតេឡេបញ្ជានោះបាន ដោយគ្រាន់តែដើរទៅជិតរថយន្តជាមួយនឹងឧបករណ៍របស់ពួកគេ។
ចង់ដឹងច្បាស់ទស្សនាសកម្មភាពលួចខាងក្រោម៖
អ្វីដែលសំខាន់នោះគឺ ករណីបែបនេះមិនមែនទើបតែលើកទីមួយទេ។ មានករណីខ្លះលួចលឿនជាងនេះទៀតប្រើពេល ២០ វិនាទីតែប៉ុណ្ណោះជាមួយនឹងវីធីសាស្រ្តខាងលើ រហូតមានអ្នកជំនាញជាច្រើនបានវិភាគនិងចាក់ចំៗដល់ក្រុមហ៊ុនផលិតរថយន្តដូចជា Tesla, Chevrolet ជាដើម ឲ្យបង្កើនសុវត្ថិភាពលើប្រព័ន្ធរបស់ខ្លួន៕
នេះជាវីដេអូដែលបង្ហាញពីរបៀប Hack លួចរថយន្ត Tesla នាពេលកន្លងមក៖
អត្ថបទទាក់ទង៖