មោទកភាព​កម្ពុជា ​កីឡាករ​ ប៉ាល់ ជីវ័ន្ត ​ឈ្នះ​មេដាយ​មាស​ពិភពលោក​តេក្វាន់ដូ​

  • 2019-08-27 02:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ប៉ាល់ ជីវ័ន្ត ​បាន​ឈ្នះ​មេដាយ​មាស​ពិភពលោក​តេក្វាន់ដូ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត ​World ITF Taekwon-do Championship ​នៅ​ប្រទេស​ប៊ុលហ្គារី។

​បើ​តាម​ការ​បង្ហោះ​របស់​លោក កែវ រ៉េមី ​ប្រធាន​សហព័ន្ធ​កីឡាតេក្វាន់ដូ ​ITF ​អាស៊ីអាគ្នេយ៍​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF ​កម្ពុជា ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​កីឡាករ​កម្ពុជា​ដែល​ទទួល​បាន​មេដាយ​មាស​លើ​ប្រភេទ​កីឡា​នេះ​។ ​ខណៈ​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​វិញ ​ក៏​រីករាយ​ជាមួយ​លទ្ធផល​យ៉ាង​ល្អ​ឥត​ខ្ចោះ​នេះ​ដែរ ​ហើយ​រំពឹង​ថា​នឹង​មាន​កីឡាករ កីឡា​ការិនី​កម្ពុជា​បន្ត​ទៀត​អាច​ដណ្ដើម​មេដាយ​បាន។

ការ​ប្រកួត ​World ITF Taekwon-do Championship ​នៅ​ប្រទេស​ប៊ុលហ្គារី​ចាប់​ផ្ដើម​ពី​ថ្ងៃ​២៤ ដល់​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៩។ ​សម្រាប់​កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡា​ការិនី​ទៅ​ចូល​រួម​ប្រកួត​នេះ​ចំនួន​១៧​នាក់ ​មាន​ស្រី​២​នាក់។ ​ប្រទេស​ចូល​រួម​ប្រកួត​មាន​ដល់​ទៅ​៧៤​ប្រទេស​ឯ​ណោះ៕

ប្រភព៖ សហព័ន្ធតេក្វាន់ដូ ITF

អត្ថបទ៖ ប្រុស យុទ្ធ