ចាំ Emmanuel Adebayor ទេ ពេល​នេះ​ទៅ​ដល់​ទី​ណា​ហើយ?

  • 2019-08-27 02:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Emmanuel Adebayor មិន​ទាន់​បញ្ចប់​អាជីព​បាល់ទាត់​​របស់​ខ្លួន​ទេ ដោយ​គេ​ទើប​តែ​ចុះ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ជាមួយ​ក្លឹប​ក្នុង​លីគ​កំពូល​របស់​ទួរគី Kayserispor។

កីឡាករ​សញ្ជាតិ​តូហ្គោ​ទំនេរ​មិន​មាន​ក្លឹប​លេង​ ពេល​ចេញ​ពី​ក្លឹប Istanbul Basaksehir នៅ​ដើម​រដូវ​ក្ដៅ​នេះ ក្រោយ​ចំណាយ​ពេល​អស់​៣​ឆ្នាំ។ Adebayor វ័យ​៣៥​ឆ្នាំ​ពេល​នេះ​បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប Kayserispor ដែល​បញ្ចប់​លេខ​១០​ក្នុង Turkish Super Lig កាល​ពី​រដូវ​កាល​មុន។

វា​នឹង​ក្លាយ​ជា​ក្លឹប​ទី​៩ ដែល​ Adebayor លេង​ឲ្យ​ក្នុង​អាជីព ក្រោយ​ធ្លាប់​ចំណាយ​ពេល​នៅ​បារាំង អង់គ្លេស​និង​អេស្ប៉ាញ។ Adebayor ផ្លាស់​ទៅ Premier League ដំបូង​ក្នុង​ឆ្នាំ​២០០៦ ជាមួយ​ក្លឹប Arsenal មុន​ពេល​ចេញ​ទៅ Manchester City ក្នុង​ឆ្នាំ​២០០៩៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម