Messi ហួស​ចិត្ត ពេល​ឃើញ​កូន​ខ្លួន​ឯង​ហ៊ោ​អបអរ​គ្រាប់​បាល់​របស់ Betis

  • 2019-08-27 04:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​អស់​សំណើច​និង​ហួស​ចិត្ត​ពេល​ដែល​ឃើញ​កូន​បង្កើត​ភ្លេច​ខ្លួន​ហ៊ោ​ អំឡុង​ពេល Real Betis ទាត់​ចូល​ Barcelona កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Mateo អាយុ​៣​ឆ្នាំ​បាន​អង្គុយ​មើល​ការ​ប្រកួត​ជាមួយ​ឪពុក​និង​បង​ប្រុស រួម​ទាំង​ Luiz Suarez ប៉ុន្តែ​បាន​បង្ហាញ​កាយវិការ​គាំទ្រ​ក្រុម​ប្រជែង​របស់​ឪពុក​ទៅ​វិញ។ Mateo បាន​ហ៊ោ​អបអរ ពេល​ដែល​ Nabil Fekir ទាត់​ចូល​គ្រាប់​ដំបូង​លើ​ Barcelona ខណៈ​នោះ Messi បាន​សើច​ហួស​ចិត្ត​ជា​ខ្លាំង​ចំពោះ​កូន​ប្រុស។

ចំណែក​ Suarez ដែល​អង្គុយ​ជិត​គ្នា​នោះ​ក៏​បាន​បង្ហាញ​កាយវិការ​​ភ្ញាក់ផ្អើល​នឹក​ស្មាន​មិន​ដល់​ដូច​គ្នា​ចំពោះ Mateo។ នេះ​មិនមែន​​ជា​លើក​មួយ​ឡើយ​ដែល Mateo អបអរ​ក្រុម​ប្រជែង​របស់​ឪពុក កន្លង​ទៅ​គេ​ក៏​​ធ្លាប់​អបអរ​គ្រាប់​បាល់​របស់ Real Madrid ផង​ដែរ។ កុមារ​រូប​នេះ​ថែម​ទាំង​ធ្លាប់​ស្ដី​ឲ្យ Messi ពេល​ដែល Barcelona ចាញ់ Liverpool នៅ Champions League រដូវ​កាល​មុន៕ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ