ក្ដៅៗ! អបអរ ​ស៊ី​ដក់​កម្ពុជា ​ឡើង​ដណ្ដើម​មេដាយ​មាស​ពិភព​លោក​នៅថៃហើយ

  • 2019-08-27 04:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ស៊ី​ដក់​កម្ពុជា ​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ពាន​រង្វាន់​ពិភព​លោក​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម​អូម៉ង់​នៅ​វគ្គ​ខ្វែង​មុន​នេះ វិញ្ញាសា​ DOUBLE TEAM ។

នៅ​វគ្គ​ខ្វែង​នេះ ​ក្រុម​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ ឈ្នះ​​២​សិត​ជាប់​គ្នា​តែ​ម្ដង ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ​ខណៈ​ដែល​ក្នុង​ពូល​វិញ​ក៏​ក្រុម​កម្ពុជា​រឹត​តែ​ធ្វើ​បាន​ល្អ​ទៀត ដោយ​ឈរ​នៅ​កំពូល​តារាង​តែ​ម្ដង​។ ​ក្រុម​ដែល​ត្រូវ​ប៉ះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

ប្រភេទ​កីឡា​ស៊ី​ដក់​នេះ គឺ​ជា​កីឡាករ​សក្ដានុពល​របស់​កម្ពុជា ដោយ​ឆ្នាំ​កន្លង​ទៅ ​ក៏​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​ពិភព​លោក​នេះ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម