អនាគត​ទៅអាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ត្រូវ​អស់​ការងារ​​ ដោយ​សារ​បច្ចេកវិទ្យា

  • 2019-08-27 06:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា VAR ទៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បច្ចុប្បន្ន​ក៏​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​ការ​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​មួយ​ផ្សេង​ទៀត។

យោង​តាម​សារព័ត៌មាន The Mirror របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ កំពុង​ស្វែងរក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​អាច​ជំនួស​តំណែង​របស់​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​នៅ​លើ​ទីលាន​ប្រកួត​បាល់ទាត់​នៅ​ថ្ងៃ​មុខ។

ប្រសិន​ការ​រុករក​នេះ​ទទួល​បាន​ជោគជ័យ នោះ​មាន​ន័យ​ថា​លើ​ទីលាន​ប្រកួត​នឹង​កាត់​បន្ថយ​ពី​អាជ្ញាកណ្ដាល​ចំនួន ៣ រូប​មក​សល់​ត្រឹម ១ រូប​ប៉ុណ្ណោះ។ តាម​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​ The Mirror ​​ថា៖ "FIFA ​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដើម្បី​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​នេះ ដែល​អាច​នឹង​ជំនួស​តំណែង​ជំនួយការ​អាជ្ញាកណ្ដាល​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​និង​កុំព្យូទ័រ ហើយ​វា​នឹង​អាច​កើត​ឡើង​ទៅ​បាន​នៅ​ថ្ងៃ​ណា​មួយ"។

បញ្ជាក់​ថា​ប្រព័ន្ធ VAR ឬ Video Assistant Referre ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ក្នុង​ប្រទេស​រុស្ស៊ី ហើយ​បាន​ជ្រាប​ចូល​លីគ​កំពូល​នៅ​តំបន់​អឺរ៉ុប​និង​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ថែម​ទៀត​ផង​ក្នុង​ពេល​បច្ចុប្បន្ន៕

អានអត្ថបទ:

ប្រភព៖ MSN   ប្រែ​សម្រួល៖ កៅ រក្សា