មានការសង្ស័យថាលោក Steve Jobs នៅមានជីវិត កំពុងរស់នៅអេហ្សីប

  • 2019-08-27 09:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បាន​លេច​ឡើង ក្រោយ​ពេល​បុរស​ម្នាក់​ឈ្មោះ Ahmed Basyouney បាន​បង្ហោះ​រូប​បុរស​វ័យ​ចំណាស់​ម្នាក់​ ដែល​មាន​មុខ​ដូច​នឹង​លោក​ Steve Jobs ស្ទើរ​តែ​ ១០០%។

យោង​តាម​ដំណឹង​ពី iDropnews បាន​ប្រាប់​ថា បុរស​ម្នាក់​នោះ​មិន​ត្រឹម​តែ​មាន​មុខ​ដូច​ Steve Jobs ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ដំណើរ​ក៏​ដូច​គ្នា​ដែរ​។

ទោះ​ជា​​បាន​ប្រកាស​ថាស្លាប់​តាំង​ពី​ឆ្នាំ ២០១១ ក៏​ពិត​មែន​ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​គិត​ថា​លោក Steve Jobs ​នៅ​មាន​ជីវិត​ ហើយ​រស់​នៅ​លាក់​លៀម។ អ្នកប្រើ Reddit ជាច្រើនបាន​សង្កេត​មើល​រូប​នេះ ហើយ​ភាគ​ច្រើន​គិត​ថា​ជា​លោក Steve Jobs ពិត​ប្រាកដ​មែន ព្រោះ​មិន​ថា​ការ​អង្គុយ​ឬ​ការ​យក​ដៃ​មក​ដាក់​ក្បែរ​មាត់​ក៏​ដូចគ្នា​។ ហើយ​គេ​គិត​ថា​ការ​ស្លាប់​នោះ​ជា ការ​សម្តែង​របស់​លោក ដើម្បី​ចង់​លាក់​ខ្លួន​។

រូបភាពកាលពីឆ្នាំ ២០១៤

ការ​សង្ស័យ​នេះ​មិន​មែន​ជា​ រឿង​អ្វី​ថ្មី​ឡើយ​ ពីព្រោះ​កាល​ពី​ឆ្នាំ​ ២០១៤ នៅ​ប្រេស៊ីល មាន​បុរស​ម្នាក់​ទៀត​ ថត​រូប​ជាប់​មនុស្ស​ម្នាក់​ទៀត​មុខ​ដូច​លោក Steve Jobs បេះ​បិទ​។ គួរ​បញ្ជាក់​ បិតា​ iPhone ម្នាក់​នេះ បាន​ប្រកាស​ថា​ស្លាប់​នៅ​ឆ្នាំ ២០១១ នៅ​អាយុ ៥៦ ឆ្នាំ ដោយ​ជម្ងឺ​មហារីក​៕​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម