​Samsung ត្រៀម​ចេញ​ទូរសព្ទ​តម្លៃ​ធូរ​ថ្លៃ​ ​តែ​ថ្ម​ដល់​ទៅ​ ៦០០០ ​មីលីអំពែម៉ោង​

  • 2019-08-28 01:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Galaxy M30s ​នឹង​អាច​ក្លាយ​ជា​ស្មាតហ្វូន​កម្រិត​មធ្យម​ចេញ​លក់​នៅ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០១៩ ​នេះ​។ ​ថ្មីៗ​នេះ​មាន​ការ​លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ​ខ្លះៗ​ហើយ​ដូច​ជា បំពាក់ដោយឈីប Exynos 9610 SoC ដំណើរការ​ដោយ​ Android 9 ​ ​មាន​ថាមពល​ថ្ម ​ធំ​ដល់​ទៅ​ ៦០០០ ​មីលីអំពែម៉ោង​ បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​ ព្រម​ជាមួយ​នឹង​ឆ្នាំង​សាក​គាំទ្រ​កម្លាំង​បញ្ជូន​ ២៥ វ៉ាត់​ដូចទៅ​នឹង Galaxy Note 10 ដូច្នេះ​ដែរ។

​ត្បិត​តែ​ឈ្មោះ​ខុស​គ្នា តែ​ ​​Galaxy M30s នឹង​មុខងារ​កាមេរ៉ា​ដូច​ស្រឡាយ Galaxy A (Galaxy A10e, Galaxy A20, Galaxy A30 និង A50 ជា​ដើម។ Galaxy M30s នឹងមកជាមួយកាមេរ៉ាក្រោយ ៣ គ្រាប់(48MP មានកម្រិត Aperture (f/2.0)+ 8MP ultra-wide-angle មានកម្រិត Aperture (f/2.2 aperture) និង​ 5MP depth sensor មានកម្រិត Aperture (f/2.2)។ ចំណែកកាមេរ៉ាមុខទំហំ 16MP selfie snapper មានកម្រិត Aperture (f/2.0)។

Galaxy M30s​ អាចនឹងបន្ថែមមុខងារដោះសារសម្គាល់មុខ (Face​ recognize)។ ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​អាចនឹងមាន ២ ស៊េរីគឺ( M30 និង M30s) និង​តម្លៃ​ផ្លូវការ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕ ​

Galaxy M30s
Galaxy M30s

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី