បង្ហាញមុខហើយ ស្មាតហ្វូកាមេរ៉ាទំហំ 64MP ដំបូងគេក្នុងលោក

  • 2019-08-28 07:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​ទូរសព្ទ​ Realme បាន​បញ្ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន​ម៉ូដែល Realme XT ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​​មាន​កាមេរ៉ា​កម្រិត ៦៤ MP។

ចំណុច​​លេច​ធ្លោ​របស់ XT គឺ​នៅ​ត្រង់​កាមេរ៉ា​នេះ​ផ្ទាល់​តែ​ម្ដង ដោយ​កាមេរ៉ា​មេ ៦៤ MP មាន​អម​ដោយ​កាមេរ៉ា​ចំនួន ៣ គ្រាប់​ផ្សេង​ទៀត។ កាមេរ៉ា ៣ ទៀត​មាន​ប្រភេទ Ultra-Wide កម្រិត ៨ MP, កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ២ MP និង​កាមេរ៉ា​ម៉ាក្រូ​កម្រិត ២ MP។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​គឺ​​ដូច​គ្នា​នឹង Realme 5 Pro ដែល​ទើប​ប្រកាស​ចេញ​ដែរ។ វា​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 712, RAM មាន​ជម្រើស​ទំហំ ៤/៦/៨ GB, អង្គ​ផ្ទុក ៦៤ GB ទៅ ១២៨ GB អាច​បន្ថែម​ទំហំ​បាន, ថ្ម​ទំហំ ៤០០០ mAh សាក​ថ្ម​ល្បឿន ២០ វ៉ាត់ និង​កាមេរ៉ា​ Selfie កម្រិត ១៦ MP។

Realme XT មាន​អេក្រង់ Super AMOLED កម្រិត ៦,៤ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់។ មុខងារ​ផ្សេងៗ​ទៀត​មាន​ដូច​ជា​រន្ធ​កាស 3.5 mm, ដំណើរ​ការ​ដោយ​ ColorOS 6.0.1 នៅ​ពី​លើ Android Pie, ដាក់​ស៊ីម​បាន​ពីរ និង​ប្រព័ន្ធ Bluetooth 5.0។

ស្មាតហ្វូន​នេះ​នឹង​ចេញ​លក់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​តម្លៃ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាងណា​គេ​ជឿជាក់​ថា​វា​នឹង​មាន​តម្លៃ​ធូរ ដោយ​សារ​ស្មាតហ្វូន​ Realme សុទ្ធ​តែ​មាន​តម្លៃ​ធូរ។

ការ​ប្រកាស​ចេញ Realme XT គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​ចេញ Xiaomi Redmi Note 8 ដែល​រំពឹង​ថា​នឹង​ប្រើ​កាមេរ៉ា​កម្រិត ៦៤ MP នៅ​ផ្នែក​ខាង​ក្រោយ​ដូច​គ្នា៕​

ចុចអាន ៖ vivo NEX 3 នឹងមានកម្លាំងសាកថ្មរហូតដល់ ១២០ វ៉ាត់

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង