ន័រវែស​សង់​បង្គន់​សាធារណៈ​ស្អាត​ជាង​គេ​លើ​លោក ហើយ​នេះ​ជា​​មូលហេតុ

  • 2019-08-31 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ស្គែនឌីវ៉ានៀ មិន​ត្រឹម​តែ​ជា​តំបន់​ធម្មជាតិ​​មាន​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​បំផុត​របស់​ប្រទេស​ន័រវែស​​ប៉ុណ្ណោះ​ទេ សូម្បី​បង្គន់​សាធារណៈ​​ក៏​ត្រូវ​បាន​​ស្ថាបត្យករ​សាងសង់​ឡើង​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត។

ន័រវែស​ប្រហែល​ជា​​ប្រទេស​ទី​១​ដែល​បាន​សង់​បង្គន់​សាធារណៈ​ស្អាត​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នៅ​លើ​ពិភពលោក។ បង្គន់​ទាំង​នោះ​មើល​ទៅ​​រូបរាង​ប្រៀបបីដូច​ជា​សំណង់​​សិល្បៈ​ដ៏​ប៉ិនប្រសព្វ ឬ ស្រដៀង​នឹង​បន្ទប់​ពិសោធន៍​​វិទ្យសាស្រ្ត​ទំនើប។

វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ Marit Justine Haugen និង Dan Zohar មកពី Oslo ហើយ​គោលបំណង​ដែល​សំណង់​បង្គន់​សាធារណៈ​នេះ​ត្រូវ​បាន​រចនា​ឡើង​ទៅ​តាម​បែបផែន​សិល្បៈ​សម័យ​ទំនើប ពីព្រោះ​គេ​ចង់​ឲ្យ​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​នេះ។

ពន្លឺ​​ទិស​ខាង​ជើង​ដែល​​គេ​អាច​មើល​ឃើញ​​​​នៅ​ពេល​យប់​នា​រដូវ​រងា

ម្យ៉ាង​វិញ​ទៀត មូលហេតុ​ដែល​បង្គន់​សាធារណៈ​នេះ​​គេ​មិន​ចង់​​សង់​​ឲ្យ​​ងងឹត​ដូច​បង្គន់​ទូទៅ ពីព្រោះ​​គេ​ចង់​ឲ្យ​បង្គន់​​នៅ​ទី​សាធារណៈ​ទាំង​នេះ​អាច​មើល​ឃើញ​​​ពន្លឺ​​ទិស​ខាង​ជើង​នា​រដូវ​រងា​នា​ពេល​រាត្រី​ និង ពន្លឺ​ព្រះអាទិត្យ​កណ្ដាល​អាធ្រាត្រ​នៅ​រដូវ​ក្ដៅ៕

អាន៖ ១០​ប្រទេស​ដែល​មាន​អត្រា​មនុស្ស​ទាប​ជាង​គេ​បំផុត​លើ​លោក អាស៊ីអាគ្នេយ៍​មាន​៤​ប្រទេស

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សុខ លាងហ៊ត