តាម​ដាន! ការ​ដោះដូរ​ធំ​ៗ​ទាំង​ ៥អាច​នឹង​កើត​ឡើង​នៅ​យប់​ចុងក្រោយ​នេះ

  • 2019-09-02 07:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ដោះដូរ​​កីឡាករ​នៅ​តំបន់​អឺរ៉ុប​​នឹង​ត្រូវ​បិទ​នៅ​យប់​នេះ ហើយ​ក៏​​ជា​​ឱកាស​ចុង​ក្រោយ​សម្រាប់​ក្លឹប​ទាំង​អស់​​ក្នុង​ការ​នាំ​ចេញ និង​ទិញ​ចូល​កីឡាករ​​ដែល​ខ្លួន​ត្រូវ​ការ។ ខាង​ក្រោម​​នឹង​បង្ហាញ​អំពី​ការ​ដោះដូរ​ធំ​ៗ​​ចំនួន​៧ អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ៖

១.​Jerome Boateng - Bayern Munich ទៅ​កាន់ Juventus

ខ្សែ​ប្រយុទ្ធ​យូរ​ឆ្នាំ​​របស់ Bayern​ អាច​នឹង​ចាកចេញ​ពី​ក្លឹប ក្រោយ​ចំណាយ​​ពេល​៨​ឆ្នាំ​នៅ​អាល្លឺម៉ង់។ តាម​ប្រភព​បញ្ជាក់​ថា កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ខិតជិត​ផ្ទេរ​ទី​កាន់ Juventus។ Juve ក៏​បាន​ទាក់ទង​​ទៅ​កាន់ Boateng ដូច​គ្នា​ដើម្បី​យក​មក​ជំនួស​កន្លែង Giorgio Chiellini ដែល​កំពុង​មាន​របួស។

២. Mario Mandzukic - Juventus ទៅ Bayern Munich

កីឡាករ​​វ័យ​៣៣​ឆ្នាំ​សញ្ជាតិ​ក្រូអាត មើល​ឃើញ​កន្លែង​របស់​ខ្លួន​នៅ​ទីក្រុង Turin មិន​អំណោយ​ផល​ទេ អាច​នឹងផ្ទេរ​ចេញ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។ ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Bayern Munich ជា​ជម្រើស​ដែល​អាច​សម្រេច​បាន​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ។

៣. Emre Can - Juventus ទៅ PSG

កីឡាករ​លំដាប់​អន្តរជាតិ​របស់​អាល្លឺម៉ង់​រូប​នេះ​មាន​ការ​ចាប់​ផ្ដើម​ជីវិត​​ដ៏​លំបាក​មួយ​ក្រោម​​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី​លោក Maurizio Sarri ខណៈ​តំបន់​កណ្ដាល Sami Khedira និងBlaise Matuidi  ជា​ជម្រើស​ដំបូង​សម្រាប់ Juventus។ Can អាច​មាន​លទ្ធភាពផ្ទេរ​ទៅ PSG ដែល​កំពុង​ចាប់​អារម្មណ៍​គេ។

៤.​Christian Eriksen - Spurs ទៅ Real MadridឬPSG

អនាគត​របស់ Eriksen នៅ Spurs ត្រូវ​បាន​​លើក​មក​និយាយ​ច្រើន​ក្នុង​រដូវ​ក្ដៅ​នេះ។ កីឡាករ​វ័យ​២៧​ឆ្នាំ​មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ជាមួយ​មាន់​ខ្នាយ​មាស​នៅ​ឡើយ​តែ ហើយ​គេ​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ។ យ៉ាងណា​ក្ដី​ក្លឹប​ធំ​ៗ​ពីរ​គឺ PSG និង Real Madrid កំពុង​ចាប់​អារម្មណ៍​ទិញ​យក Eriksen។

៥. Bruno Fernandes - Sporting Lisbon ទៅ Real Madrid

កីឡាករ​វ័យ​២៤​ឆ្នាំ​សញ្ជាតិ​ព័រទុយហ្គាល់​ កំពុង​ស្ថិត​ក្នុង​ការ​ចង់​បាន​​ពី​ក្លឹប Real Madrid៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ