iOS 13 បង្ហាញ​ពី​មុខងារ​ពិសេសៗ​របស់​ Apple Watch និង​ iPhone ជំនាន់​ថ្មី

  • 2019-09-03 04:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iOS 13 បាន​ទម្លាយ​អាថ៌​កំបាំង​ជា​ច្រើន​អំពី​មុខងារ​ផ្សេងៗ​ដែល​នឹង​មាន​លើ​ឧបករណ៍​ជំនាន់​ថ្មី​របស់​ Apple ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បាន​ឆែក​កាន់​តែ​ជ្រៅ​គេ​បាន​​រក​ឃើញ​មុខងារ​ថ្មី​បន្ថែម​ទៀត​។

ចំពោះ​ Apple Watch នឹង​នាំ​មក​នូវ​មុខងារ​ឈ្មោះ​ថា Schooltime ដែល​បិទ​រាល់​សារ​ដំណឹង​ផ្សេងៗ​ចោល​អំឡុង​ម៉ោង​អ្នក​សិក្សា​ ដើម្បី​ឲ្យ​អ្នក​អាច​ផ្ដោត​អារម្មណ៍​រៀន​។ អ្នក​អាច​កំណត់​ពេល​ ដើម្បី​ឲ្យ​មុខងារ​នេះ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​តាម​ទូរសព្ទ​។

មុខងារ​មួយ​ទៀត​គឺ Sleep Tracking ។ មុខងារ​នេះ​តាម​ដាន​រាល់​ចលនា​ ចង្វាក់​បេះដូង និង​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក។ មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​មុខ​នាឡិកា​ថ្មី​សម្រាប់​មុខងារ​នេះ​ផង​ដែរ។

ចំណែក​ឯ​ iPhone នឹង​មាន​មុខងារ low-light photo សម្រាប់​ថត​ពេល​យប់​ ដើម្បី​ប្រជែង​ជាមួយ​ Google, Huawei និង Samsung ។ ហើយ​ក៏​មាន​មុខងារ​ថ្មី​នៅ​ក្នុង Game Center ប៉ុន្តែ​ពុំ​ទាន់​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ