vivo NEX 3 នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 855+

  • 2019-09-03 06:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo NEX 3 នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ឆាប់​ៗ​នេះ​ ហើយ​គេ​បាន​ដឹង​ថា​វានឹង​មាន​​ប្រើ​ប្រព័ន្ធ 5G ហើយ​មាន​បំពាក់​អេក្រង់​ទឹក​ធ្លាក់​ កោង​ខ្លាំង​។ ក្រៅ​ពី​នេះ​គេ​មិន​សូវ​ដឹង​ពី​លក្ខណៈសម្បត្តិ​​របស់ ​vivo NEX 3​ ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​លក្ខណៈសម្បត្តិ​របស់​ទូរសព្ទ​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ប្រព័ន្ធ​សង្គម​ចិន Weibo។

បើ​តាម​ការ​បក​ប្រែ​ពី​ភាសា​ចិន​ ទូរសព្ទ​នេះ​នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 855+ រួម​ជា​មួយ​ RAM 8GB ឬ 12GB អាស្រ័យ​ទៅ​លើ​ទំហំ​ Storage​ 128GB 256GB 512GB​។ កាមេរ៉ា​ខាង​ក្រោយ​មាន​ ៣ គ្រាប់​ ក្នុង​មាន​ 64MP មួយ​គ្រាប់ 13MP ពីរ​គ្រាប់​ ហើយ​នឹង​មាន​ Len ប្រភេទ​ Telephoto និង​ Ultra wide-angle​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ម៉ូដែល​ 5G និង​ម៉ូដែល​ 4G គឺ​សឹង​តែ​ដូច​គ្នា​តាំង​ពី​ Spec រូបរាង និង​ទម្ងន់​ ខុស​គ្នា​ត្រង់​ម៉ូឌឹម​ 5G ប៉ុណ្ណោះ​។ ទូរសព្ទ​នេះ​នឹង​មាន​ថ្ម​ទំហំ​ 4500 mAh ហើយ​មាន​សមត្ថភាព​សាក​ថ្ម​លឿន​ដូច​ព្យុះ​ 44W តែ​សមត្ថភាព​សាក 100W ដែល​បាន​រាយការណ៍​ពី​មុន​មក​ គឺ​មិន​ទាន់​បាន​ដាក់​ប្រើ​នៅ​លើ​ឧបករណ៍​របស់​អតិថិជន​នៅ​ឡើយ​៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខ វេងឈាង