ភ្លៀង​ប៉ុន្មាន​ថ្ងៃកន្លែង​ខ្លះមានជំនន់ទឹកភ្លៀង ខ្លះច្រោះ​ដាច់​ផ្លូវ​

  • 2019-09-04 01:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្លាក់​ភ្លៀង​ប៉ុន្មាន​ថ្ងៃជាប់​ៗគ្នានេះ​ក្រ​សួង​ធនធានទឹក​បាន​ឲ្យ​ដឹងថា​នៅ​តំបន់​មួយចំនួន​មាន​ការជន់​លិច​ភូមិឋាន​ប្រ​ជា​ពល​រដ្ឋ និង​តំបន់​ខ្លះ​មាន​ទឹក​ច្រោះ​ដាច់​ផ្លូវ​ជា​ដើម។

(ច្រោះ​ដាច់​ផ្លូវ​ភ្នំជញ្ជាំងប្រ​វែង​៦៥​ម៉ែត្រ/រូបភាព៖ក្រ​សួងធនធានទឹក)

ក្រ​សួងធនធាន​ទឹក​ឲ្យ​ដឹងនៅព្រឹក​នេះ​ថា​ភ្លៀង​ធ្លាក់​បី​ថ្ងៃជាប់ៗ​គ្នា​ក្នុង​បរិមាណ​១១៥មីលីម៉ែត្រ​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ហូរ​កាត់​ផ្លូវ​ ច្រោះ​ដាច់​ផ្លូវ​ភ្នំជញ្ជាំងប្រ​វែង​៦៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​រហាល ឃុំ​លំទង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ។

(ការជន់​លិច នៅស្រុក​ឆែប/រូបភាព៖ក្រ​សួងធនធានទឹក)

សម្រាប់​​ខេត្ត​ព្រះវិហា​រវិញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា នេះ​ក្រ​សួង​ថាភូមិ​ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ មួយ​ចំនួន​នៅស្រុក​ឆែប ខេត្ត​ព្រះ​វិហារមាន​ការជន់​លិច ដោយ​សារភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​បរិមាណ​៩០​មីលីម៉ែត្រ។

(ករណី​រអិល​ដី​បាក់​ច្រាំង​ទន្លេមេគង្គក្រោម​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ជាតិ​លេខ​១៤/រូបភាព៖ក្រ​សួងធនធានទឹក)

​​ងាក​មក​ខេត្ត​កណ្ដាល​វិញ​ ក្រ​សួង​ថា​កាលពី​ថ្ងៃទី​៣ ខែកញ្ញា មាន​ករណី​រអិល​ដី​បាក់​ច្រាំង​ទន្លេមេគង្គក្រោម​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ជាតិ​លេខ​១៤ត្រង់ចំណុច​ភូមិ​បឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុក​លើក​ដែក។ ចំណុច​រអិល​បាន់​នោះ មាន​ទទឹង​៨ម៉ែត្រ និង​បណ្ដោយ​៧០ម៉ែត្រ ហើយ​ថាអាច​នឹង​បន្ត​ប្រ​ឈម​នឹង​ការ​រអិល​បាក់​នេះបន្ត​ទៀត៕

អានបន្ត៖ អ្នក​​ខេត្ត​ទាំងនេះ​គួរ​ដឹង​ទឹក​ទន្លេមេគង្គ​អាច​នឹងឡើង​លើស​កម្ពស់​ប្រ​កាស​ឲ្យ​ប្រុងប្រ​យ័ត្ន​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម