Android 10 ចេញ​ជា​ផ្លូវ​ការ​ជាមួយ​មុខងារ​ថ្មីៗ​ជា​ច្រើន

  • 2019-09-04 03:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Google បាន​ប្រកាស​ Android 10 ជា​ផ្លូវ​ការ​ ហើយ​​អ្នក​ប្រើ​ប្រាស់ Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3, Pixel 3 XL, Pixel 3a, និង Pixel 3a XL អាច​ទទួល​បាន​ការ​ update ក្នុង​ពេល​ឆាប់ៗ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ Pixel ជំនាន់​ទី​១ នៅ​ទទួល​បាន​ update នេះ​នៅ​ឡើយ​។

ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​មាន​ដូចជា៖

ឈ្មោះ​ថ្មី - ជា​រៀង​រាល់​ឆ្នាំ​ Google តែង​តែ​ប្រើប្រាស់​ឈ្មោះ​បង្អែម​មក​លើ​ version ថ្មី​របស់​ខ្លួន​ដូចជា Android Pie (9), Android Oreo (8), Android Nougat (7) ជា​ដើម។ ចំណែក​ឯ​ឆ្នាំ​នេះ​គឺ Google ងាក​មក​ប្រើ​លេខ​វិញ​គឺ Android 10 ។

Dark-mode – ប្ដូរ​ពណ៌​ស​ ដែល​មាន​នៅ​លើ​ Interface មក​ពណ៌​ខ្មៅ​វិញ​ ដែល​មិន​ត្រឹម​តែ​ជួយ​សន្សំ​ថ្ម​សម្រាប់​ទូរសព្ទ​អេក្រង់ OLED ប៉ុណ្ណោះ​ទេ​​ តែ​វា​ជួយ​ដល់​ភ្នែក​អ្នក​ក្នុង​ពេល​ប្រើ​ប្រាស់​ទូរសព្ទ​យូរ ។

Navigation gesture ថ្មី - រចនាបថ​របស់​ gesture ថ្មី​នេះ​គឺ​ស្រដៀង​ទៅ​នឹង iOS ដែរ គឺ​ អូស​មក​លើ​ដើម្បី​ចេញ​ពី​កម្មវិធី, អូស​ឡើង​លើ​ ហើយ​ឈប់​ត្រឹម​ពាក់​កណ្ដាល​ដើម្បី​មើល​កម្មវិធី​ដំណើរ​ការ​នៅ​ background (recent apps)...។

ប៊ូតុង​សម្រាប់​បើក​ Google Assistance – ស្ថិត​នៅ​គែម​សង​ខាង​ ផ្នែក​ខាង​ក្រោម

ប៊ូតុង​ថយ​ក្រោយ (back button) – ប្តូរ​មក​នៅ​សង​ខាង​នៃ​អេក្រង់

ប្ដូរ​កម្មវិធី​លឿន​ជាង​មុន​ - ដោយ​គ្រាន់​តែ​អូស​ឆ្វេង​ឬ​ស្ដាំ​នៅ​លើ​ប៊ូតុង​ Home ថ្មី​នេះ អ្នក​នឹង​ប្ដូរ​មក​កម្មវិធី​មួយ​ទៀត​ ដូច ទៅ​នឹង​ iOS ដែរ

Live transcribe – មុខងារ​លាក់​នៅ​ក្នុង​ accessibility ជា​មុខងារ​ដែល​អនុញ្ញាត​ឲ្យ​ទូរសព្ទ​​របស់​អ្នក​ដាក់​ caption ទៅ​តាម​អ្វី​ដែល​វា​ស្ដាប់​លឺ​មិន​តែ​វីដេអូ ឬ podcast ឡើយ ដើម្បី​ជួយ​ដល់​អ្នក​មាន​បញ្ហា​ត្រជៀក

Digital Wellbeing (Focus Mode) – មុខងារ​នេះ​ជួយ​បិទ​រាល់​សារ​ដំណឹង​ផ្សេងៗ​ដែល​រំខាន​អ្នក​ និង​ជួយ​កំណត់​ពេល​វេលា​អ្នក​ប្រើប្រាស់​ទូរសព្ទ​។

Security update - update តាម​រយៈ​ Playstore

ទាំង​នេះ​ជា​មុខងារ​ថ្មីៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ នៅ​មាន​មុខងារ​ជា​ច្រើន​ទៀត​ ដែល​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​៕

សូម​ទស្សនា​វីដេអូ​នេះ​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ