Angelina Jolie បង្ហើបអំពីទង្វើដ៏ផ្អែមល្ហែមដែល Madoxx ធ្វើដាក់
- 2019-09-04 08:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie បង្ហើបអំពីទង្វើដ៏ផ្អែមល្ហែមដែល Madoxx ធ្វើដាក់
ចន្លោះមិនឃើញ
ពេលត្រូវបែកពីនរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសសម្រាប់អ្នកម្ដាយដែលត្រូវបែកពីកូនច្បងដែលត្រូវសិក្សានៅប្រទេសមួយឆ្ងាយដាច់សង្វែង។ តាមវីដេអូផ្សាយកន្លងមកបានបង្ហាញថាតារាហូលីវូដ Angelina Jolie មានអារម្មណ៍សោកសៅខ្លាំង ពេលនាំកូនប្រុស Madoxx Jolie-Pitt ទៅកាន់កូរ៉េខាងត្បូង ដើម្បីចាប់ផ្ដើមរៀនឆ្នាំ ១ នៅសកលវិទ្យាល័យ Yonsei University។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី OK! កាលពីថ្មីៗនេះ តារាជើងចាស់រូបនេះបានទទួលស្គាល់ថា ពិតជាបានបង្ហូរទឹកភ្នែកពេលត្រូវបែកពីកូន ប៉ុន្តែកូនប្រុសអាយុ ១៨ ឆ្នាំរបស់ខ្លួន បានលួងលោមគាត់។ Angelina បានលើកឡើងថា ៖ "គាត់ពិតជាផ្អែមល្ហែមណាស់ ហើយបានឪបខ្ញុំជាប់យ៉ាងយូរ។ វាជាការបញ្ជាក់ថា ពួកគេ (កូនៗ) បានចាប់ផ្ដើមចេះបារម្ភពីអ្នក ហើយចង់ច្បាស់ថាអ្នកមិនអី”។
តារាវ័យ ៤៤ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍មោទកភាពចំពោះកូនប្រុសច្បងរបស់ខ្លួន និងបានលើកឡើងថា ៖ "មិនហ៊ានសន្យាថាអាចទប់អារម្មណ៍មិនឡើងយន្តហោះទៅជួបគាត់ក្នុងប៉ុន្មានសប្ដាហ៍ទៀតនោះទេ”៕
ចុចអាន ៖ Maddox ទាក់ទាញចំណាប់អារម្មណ៍មហាជនកូរ៉េ ពេលបង្ហាញមុខនៅសាលាថ្ងៃដំបូង