ឃើញ​សំរាម​ច្រើន​ពេក​ឯកឧត្តម គួច ចំរើន ដាក់​មួយ​ឃ្លា​ទាក់ទង​លូ​ប្រឡាយ

  • 2019-09-05 05:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម គួច ចំរើន នាព្រឹក​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ពី​សកម្មភាព​ទឹក​ហូរ​លាយ​ឡំជា​មួយ​នឹង​សំរាម​ដ៏ច្រើន​សម្បើម​ផង និង​បាន​ពោល​ពាក្យ​មួយ​ឃ្លាថា «អាណិតលូប្រឡាយណាស់ »។

(រូបភាព៖ Screenshotពីវីដេអូ)

នៅ​ព្រឹក​នេះ​ឯកឧត្តម​បានបង្ហោះវីដេអូមួយ​មាន​រយៈពេល​ជាង​មួយ​នាទី ដោយ​បង្ហាញពី​ទឹក​ហូរចេញ​ពី​ទីតាំង​មួយ ជាមួយ​នឹង​សំរាម​ដ៏ច្រើន​មក​ជាមួយ។ ឯកឧត្តម​បាន​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូថា៖ «ក្រោយ​ពេល​ភ្លៀងម្លប់តាប៉ាងហូរចេញ​មក​ទាំងទឹក ទាំង​សំរាម អាណិត​លូ​ប្រឡាយ​ណាស់»។

សំរាម​ដែល​ហូរ​ចេញ​មក​នោះ​មាន​សំបក​កេស​ស្នោ សំបក​ដប ហើយ​អ្នក​ក្នុង​វីដេអូដែល​កំពុង​កាយ​បើក​ផ្លូវឲ្យសំរាម​ទាំងនោះ​ហូរ​ចេញ​បាន​ស្រែក​ដែរ​ថាមាន​ប្រហែល​​បី​ឡាន​ឯណោះ៕

អត្ថបទ៖ ទូច សុខា