មើលមួយភ្លែតច្រឡំ Galaxy Note 10+ ៩៩ ដុល្លារជាមួយនឹង ១០៩៩ ដុល្លារ

  • 2019-09-05 07:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះគណនីយូធូបល្បីល្បាញមួយ បានបញ្ចេញមុខ Galaxy Note 10+ តម្លៃ ៩៩ ដុល្លារដែលជាស្មាតហ្វូនគ្មានឈ្មោះ គ្មានប្រភព(កម្ម៉ង់ទិញតាមអនឡាញ)។ យ៉ាងណាមិញ ស្មាតហ្វូននោះមានរូបរាងខាងក្រៅដូចទៅនឹង Note 10+ របស់ក្រុមហ៊ុន Samsung ខ្លាំងណាស់ រហូតដល់អ្នកជំនាញរូបនោះ ធ្វើវីដេអូប្រៀបធៀបសមត្ថភាព ព្រមជាមួយនឹងគុណភាពកាមេរ៉ាផងដែរ។

ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្រោយឆ្លងកាត់ការប្រើប្រាស់ផ្ទាល់ ទទួលបានលទ្ធផលថា ស្មាតហ្វូនតម្លៃ ៩៩ ដុល្លារនោះ ដូចតែរូបរាងខាងក្រៅប៉ុណ្ណោះ តែគុណភាពខុសគ្នាដាច់ស្រឡះ។ ដូច្នេះ បើអ្នកបានជួប ឬឮគេលក់ទូរសព្ទតម្លៃធូរថ្លៃបែបនេះ គួរពិចារណាឡើងវិញ លុយមិនងាយរកទេ។

Galaxy Note 10+

លក្ខណៈសម្បត្តិលើ Note 10+ ពិតរបស់ក្រុមហ៊ុន Samsung បំពាក់ដោយ​ទំហំ​អេក្រង់​ ​៦.៨​ ​អ៊ីញ​ ​ប្រភេទ​ ​Dynamic​ ​AMOLED​ ​​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​២​ ​​មាន​កាមេរ៉ា​មុខ​ ​១​ ​គ្រាប់​ទំហំ​ ​១០មេហ្គាភិចសែល​។ ឯ​កាមេរ៉ា​ក្រោយ​ ៣ ​គ្រាប់​(​Ultra​ ​Wide​) កាមេរ៉ាមេ​ទំហំ​​ ១៦ មេហ្គាភិចសែល ​(Wide)​ ​ទំហំ​ ​១២ មេហ្គាភិចសែល​ ​និង​ ​Telephoto​ ​ទំហំ​ ​១២ មេហ្គាភិចសែល​ ​និង​ ​DepthVision​ ​Camera​ ​(​សម្រាប់​ថតរូប​ ​ឬ​ ​វីដេអូ​ ​ដែល​ធ្វើ​ឱ្យ​ព្រាល​ផ្ទៃខាងក្រោយ​)​ ។

RAM​ ១២GB​ មេមូរី ២៥៦GB​ ​និង​​អាច​បន្ថែម​មេ​ម៉ូ​រី​ខាងក្រៅ​បាន​ ​១T​B មានបច្ចេកវិទ្យាស្កេនដៃ​ដោះ​សោរ​លើ​អេក្រង់​ ​ថាមពល​ថ្ម​ ៤៣០០ មីលីអំពែម៉ោង​ (​មាន​ ​៣​ ​គ្រាប់​​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​) សម្រាប់​ Note 10+ មាន​ ​៣​ ​ពណ៌​៖​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌​ប្រាក់​ និង​ ​តម្លៃ​ ​១០៥៩​ ​ដុល្លារ​(តម្លៃក្នុងស្រុក)។

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រក្សា