ឲ្យមើលវីដេអូអាសអាភាស Free Free ចុះវិបសាយរកលុយតាមណា?

  • 2019-09-05 08:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​អាស​អាភាស​មាន​ច្រើន​សន្ធឹក ដែល​មាន​តាំង​ពី​វិបសាយ​គិត​លុយ​ ​និង​វិបសាយ​ដែល​ដាក់​ឲ្យ​ទស្សនា​វីដេអូ​ Free Free។ ច្បាស់​ជា​មាន​អ្នក​ធ្លាប់​ឆ្ងល់​ថា​ វិបសាយ​អាស​អាភាស​ដែល​ដាក់​ឲ្យ​មើល​ឥត​គិត​លុយ អាច​រក​ចំណូល​បាន​តាម​វិធី​ណា? តាម​ពិត​គឺ​មាន​ ៣ វិធី​ខាង​ក្រោម​នេះ ៖

១. ការ​ចុះ​ឈ្មោះ​បង់​លុយ

មាន​វិបសាយ​ស្តង់ដារ​ជា​ច្រើន​ មាន​​​ការ​គិត​លុយ​ជា​ប្រចាំ​ខែ ឬ ប្រចាំ​សប្ដាហ៍​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ទស្សនា​វីដេអូ​ដែល​មាន​គុណភាព​ខ្ពស់ កម្រិត HD ឬ​ច្បាស់​ជាង​នេះ។​

២. ផ្សាយ​ពាណិជ្ជកម្ម​

Google មិន​​​ដាក់​ផ្សាយ​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វិបសាយ​អាសអាភាស​នោះ​ទេ។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​ចំណាយ​លុយ​ច្រើន​​គួរ​សម​​ដើម្បី​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​របស់​​ខ្លួន​លើ​វិបសាយ​អាស​អាភាស​។ ក្រុមហ៊ុន​ទាំង​នោះ​ មិន​ខ្វល់​អំពី​មាតិកា​របស់​វិបសាយ​នោះ​ទេ ហើយ​អាច​​ចាយ​លុយ​ច្រើន​ជាង Google ទៀត​ផង។

​​​​​៣. ដាក់​លក់​មេរោគ​

ពេល​ចូល​មើល​វិបសាយ​អាសអាភាស​ ធ្លាប់​លោត​ផ្ទាំង​អ្វី​ផ្ដេសផ្ដាស​ដែរ​ឬ​ទេ? ផ្ទាំង​ទាំង​នោះ​មាន​បង្កប់​ព័ត៌មាន​មួយ​ចំនួន​ជា​លក្ខណៈ​បោក​បញ្ឆោត ​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា ប៉ុន្តែ​វា​នឹង​ទាញ​យក​មេរោគ​ចូល​ក្នុង​ឧបករណ៍​របស់​អ្នក​ជា​មិន​ខាន​ប្រសិន​បើ​អ្នក​ចុច​លើ​វា៕​

ចុចអាន ៖ ដាក់ Restrictions លើ iPhone ឬ iPad មិន​ភ័យក្មេង​ចុចលេងទូរសព្ទ​ផ្តេសផ្តាស

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង