ដាក់ Restrictions លើ iPhone ឬ iPad មិន​ភ័យក្មេង​ចុចលេងទូរសព្ទ​ផ្តេសផ្តាស

  • 2019-09-04 02:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Parental Controls ឬ Restrictions អាច​គ្រប់គ្រង​លើ​មុខងារ កម្មវិធី និង​ព័ត៌មាន មិន​អាច​ចូល​ប្រើប្រាស់​លើ iPhone ឬ iPad បាន។ ក្នុង​នោះ​ក៏​អាច​ការពារ​ក្មេងៗ ពី​ការ​កែប្រែ​ការ​កំណត់​ទាំង​នោះ​ផង​ដែរ​។ បែប​នេះ​អាច​ជួយ​រក្សា​ទិន្នន័យ​របស់​អ្នក និង​ក្មេង​មាន​សុវត្ថិភាព​។ 

បញ្ឈប់​កម្មវិធី​ថ្មី​ចូល​ប្រើ​ទិន្នន័យ​លើ iPhone ឬ iPad ក្នុង iOS 11 ឬ មុន​នេះ​

១) ចូល​កម្មវិធី Settings > General > Restrictions

២) ចុច​លើ​ប្រភេទ​ទិន្នន័យ​ចង់​រឹត​ត្បិត​ការ​ប្រើប្រាស់ មាន​ជម្រើស​ដូចជា​៖ 

  • Location services
  • Contacts
  • Calendars
  • Reminders
  • Photos
  • Share My Location
  • Bluetooth Sharing
  • Microphone
  • Speech Recognition
  • Twitter
  • Facebook
  • Advertising
  • Media & Apple Music

៣) ចុច​យក Don't Allow Changes 

បើ​ចង់​ឲ្យ​កម្មវិធី​ថ្មី​ចូល​ប្រើ​ទិន្នន័យ​វិញ អាច​ធ្វើ​តាម​ដំណាក់កាល​ដដែល ប៉ុន្តែ​ជ្រើស​យក Allow Changes។ 

បញ្ឈប់​កម្មវិធី​ថ្មី​ពី​ការ​ចូល​ប្រើ​ទិន្នន័យ​លើ iPhone ឬ iPad ក្នុង iOS 12

១) បើក​កម្មវិធី Settings > Screen Time > Content & Privacy Restrictions

២) ចុច​លើ​ប្រភេទ​ទិន្នន័យ​ចង់​រឹត​ត្បិត​ការ​ប្រើប្រាស់ មាន​ជម្រើស​ដូចជា​៖

  • Location services
  • Contacts
  • Calendars
  • Reminders
  • Photos
  • Share My Location
  • Bluetooth Sharing
  • Microphone
  • Speech Recognition
  • Media & Apple Music

៣) ចុច​យក​ជម្រើស Don't Allow Changes

បើ​ចង់​ឲ្យ​កម្មវិធី​ថ្មី​ចូល​ប្រើ​ទិន្នន័យ​វិញ អាច​ធ្វើ​តាម​ដំណាក់កាល​ដដែល ប៉ុន្តែ​ជ្រើស​យក Allow Changes។ 

បញ្ឈប់​កម្មវិធី​ណា​មួយ​ចូល​ប្រើ​ទិន្នន័យ​លើ iPhone ឬ iPad ក្នុង iOS 11 ឬ​មុន​នេះ​

១) បើក​កម្មវិធី Settings > General > Restrictions

២) ចុច​លើ​ប្រភេទ​ទិន្នន័យ​ចង់​រឹតត្បិត​ការ​ប្រើប្រាស់ មាន​ជម្រើស​ដូចជា​៖

  • Location services
  • Contacts
  • Calendars
  • Reminders
  • Photos
  • Share My Location
  • Bluetooth Sharing
  • Microphone
  • Speech Recognition
  • Advertising
  • Media & Apple Music

៣) ចុច​ប៊ូតុង​បិទ ឬ​បើក​នៅ​ក្បែរ​កម្មវិធី​ចង់​រឹង​ត្បិត​ការ​ប្រើប្រាស់​។ បើ​ប៊ូតុង​ប្តូរ​ទៅ​ជា​ពណ៌ប្រផេះ មាន​ន័យ​ថា​កម្មវិធី​មិន​អាច​ចូល​ប្រើ​ទិន្នន័យ​បាន​។ 

បញ្ឈប់​កម្មវិធី​ណា​មួយ​ចូល​ប្រើ​ទិន្នន័យ​លើ iPhone ឬ iPad ក្នុង iOS 12

១) បើក​កម្មវិធី Settings > Screen Time > Content & Privacy Restrictions

២) ចុច​លើ​ប្រភេទ​ទិន្នន័យ​ចង់​រឹតត្បិត មាន​ជម្រើស​ដូចជា​៖

  • Location services
  • Contacts
  • Calendars
  • Reminders
  • Photos
  • Share My Location
  • Bluetooth Sharing
  • Microphone
  • Speech Recognition
  • Advertising
  • Media & Apple Music

៣) ចុច​លើ​កម្មវិធី​ចង់​រឹត​ត្បិត និង​ជ្រើសរើស​ប្រភេទ​ទិន្នន័យ​អាច​ចូល​ប្រើប្រាស់​បាន ឬ​មិន​អនុញ្ញាត​៕ 

អានអត្ថបទ

ប្រភព៖ imore   អត្ថបទ៖ ប៊ុនធឿន